ជា SM, JYP, HYBE ឬ YG ដែលជាក្រុមហ៊ុនចាយលុយច្រើនខ្លាំងទៅលើការតុបតែងខ្លួនតារាៗ?

Pinterest LinkedIn Tumblr +

Stylist ​ដែល​បាន​ធ្វើការ​ជាមួយ​ក្រុម K-Pop ល្បីៗបាន​បង្ហើបពីរឿងមួយ ទាក់ទងថា​​តើ​ក្រុមហ៊ុន​មួយ​ណា​ដែល​ចំណាយ​ប្រាក់​ច្រើន​បំផុត​ ទៅ​លើ​សម្លៀក​បំពាក់​ឡើង​ឆាក​សម្រាប់តារាៗរបស់ពួកគេ?

Art is Concern for Learning and Living

នៅ​ថ្ងៃ​ទី ១៣​ ខែ​​សីហា​ Channel YouTube ដែលមាន​ឈ្មោះថា​ AYO បាន​ចែក​រំលែក​ចំណេះដឹង​ថ្មី​មួយ ដោយមាន​ការ​ចូលរួមពី Stylist ២រូប គឺ Kim Tae Young (Balko) និង Lim Heon Soo​។ អ្នកទាំង ២សុទ្ធ​តែធ្លាប់បាន​រួមការងារជាមួយនឹង​ក្រុម K -Pop ល្បីៗ​ដូចជា​ BTS , BLACKPINK, TXT, BIGBANG, Taemin (SHINee), Park Jin Young និងតារាច្រើនទៀត។

នៅ​ក្នុង​ភាគ​មួយរបស់ «Comment Defenders» Kim Tae Young និង Lim Heon Soo បាន​ឆ្លើយនូវសំណួរ​ដែល​អ្នកប្រើអ៊ីនធើណិត ចោទសួរ​មក​ញឹកញាប់ជាងគេ គឺទាក់ទងនឹងការ​រៀបចំ​ខ្លួន របស់ Idol។

សំណួរ​មួយ​ដែល​អ្នក​ប្រើអ៊ីនធើណេត​សួរ​ នោះគឺ ក្នុងចំណោមក្រុមហ៊ុន «យក្សទាំង ៤» ដូចជា JYP, YG, SM និង HYBE តើក្រុមហ៊ុនណាដែល​ចំណាយ​លុយ​ច្រើន​បំផុត​ ទៅលើការ​ស្លៀកពាក់​សម្រាប់​តារារបស់ពួកគេ?

ចំពោះ​សំណួរ​នេះ​ Stylist Kim Tae Young បាន​ឆ្លើយ​តប​ភ្លាមៗផ្អែកលើបទពិសោធក្នុងវិស័យជាមួយ Idol ​ថា «ខ្ញុំ​​គិត​ថា​ផលិតកម្ម YG គឺ​ជាអ្នក​ចំណាយ​លុយ​ច្រើន​បំផុត»​។

នាង​បាន​​បកស្រាយថា​ មើលទៅ​ផលិតកម្ម SM ក៏​ដូចជា​​ខិត​ខំ​ខ្លាំងដៃដែរ ក្នុងការ​ធ្វើយ៉ាងណាឲ្យឆាកសម្ដែងរបស់តារាពួកគេអស្ចារ្យ ប៉ុន្តែផ្អែក​លើ​ការ​ចំណាយ​ ផលិតកម្ម YG ឯណេះទេដែលប្រឹងខ្លាំងក្នុងការ​រៀបចំគ្រប់យ៉ាង ជាពិសេស​សម្លៀក​បំពាក់​ជូនតារា​របស់ពួកគេ ដូចជាច្នៃម៉ូដបន្ថែមលើឈុតដែល​ពួកគេ​ចំណាយ​លុយទិញស្រាប់ ដើម្បីឲ្យឈុតទាំងនោះប្រែ Style ទៅជាឈុតថ្មីតែមួយគ្មានពីរ។

សម្រាប់ Stylist Lim Heon Soo អ្នក​ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​ផលិតកម្ម FNC, Starship, SM និង HYBE បាន​បន្ថែម​ថា​ ក្រុម ក៏ដូចជាតារាទោល សុទ្ធតែ​មាន​ខ្ទង់ចំនាយ​ដូចៗគ្នា ពេលពួកគេឡើងឆាក​សម្ដែង។

ទោះជា​​យ៉ាងណា​ក៏​ដោយ​ ឈុតសម្លៀកបំពាក់ខ្លះ​អាច​ចំណាយ​ច្រើន​អាស្រ័យ​លើ​ការលម្អិត នៅក្នុងឈុតនីមួយៗ

Share.

About Author

3 Comments

  1. That far ground rat pure from newt far panther crane lorikeet overlay alas cobra across much gosh less goldfinch ruthlessly alas examined and that more and the ouch jeez.

Leave A Reply