ការប្រកួតកីឡាសិស្ស បឋមសិក្សា ថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២០ ចាប់ផ្តើមនាខែវិច្ឆិកាវិញហើយ

Pinterest LinkedIn Tumblr +

លោក ដួង មាសចំរើន ប្រធាននាយកដ្ឋាន សិស្សនិស្សិត បានដឹកនាំកិច្ចប្រជុំពិនិត្យលើការងារ ប្រកួតកីឡាសិស្សបឋមថ្នាក់ជាតិ លើកទី១ឡើងវិញ បន្ទាប់ពីពន្យាពេលអស់ពេលជាច្រើនខែ ដោយសារមេរោគCOVOID-19 នៅសាលប្រជុំនាយកដ្ឋាន សិស្សនិស្សិតនៃហុកីឡដ្ឋានជាតិ។

លោក ដួង មាសចំរើន បានប្រាប់ឲ្យដឹថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ លើកទី១ ឆ្នាំ ២០២០ យើងនឹងប្រព្រឹត្តចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២០វិញ តាមផែនការមេយើងប្រព្រឹត្តចាប់ពីថ្ងៃទី២៥ ខែមីនាដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២០ ដោយសារមេរោគ COVOID-19 ទើបលើកបែបនេះដោយមាន៨ប្រភេទកីឡារួមមានកីឡាបាល់ទះ បាល់បោះ បាល់ទាត់ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូWT និងតេក្វាន់ដូITF ។

លោកបានបន្តថា សម្រាប់ទីលានយើងបានជ្រើសរើស ទីលានចំនួន៤ ក្នុងនោះមានទីលានក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាវិទ្យាល័យច្បារអំពៅ និងវិទ្យាល័យបឹងកេងកង។

Share.

About Author

Leave A Reply