គិតម៉េចវិញគូប្រកួត! បើសន្ទុះ Mike Tyson នៅតែខ្លាំងយ៉ាងនេះ

Pinterest LinkedIn Tumblr +

អតីត​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក Mike Tyson បាន​បន្ត​ធ្វើការ​ហ្វឹកហាត់​របស់​ខ្លួន​យ៉ាង​ខ្លាំង ដើម្បី​ត្រៀមខ្លួន​មុន​ពេល​ការ​ប្រកួត​ជាមួយនឹង​អតីត​ម្ចាស់​ជើងឯក​ពិភពលោក ៤​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា Roy Jones Jr. ចូល​នៅ​ពេល​ឆាប់​ខាង​មុខ​នេះ​។

លោក Rafael Cordeiro​ សញ្ជាតិប្រស៊ីលដែលជាគ្រូបង្វឹកផងនឹងជាអ្នកផ្ដល់ការវិវត្តន៍ដល់ លោក Mike Tyson ខណៈ​ដែល​វី​ដេ​អូ​ឃ្លី​ប​មួយ​ចំនួន​ត្រូវ​បាន​បង្ហោះ ដោយ​បង្ហាញ​ពី​សន្ទុះ​កម្លាំង​ដៃ និង​ភាព​រហ័សរហួន​របស់​អ្នក​ប្រដាល់​រូប​នេះ នៅ​តែ​ធ្វើ​បាន​យ៉ាង​ល្អ​។ ដែល​នាំ​មានការ​ចែករំលែក​ជា​បន្តបន្ទាប់​ពី​សំណាក់​អ្នកគាំទ្រ និង​លាន់​សរសើរ​មិន​ដាច់​ពី​មាត់ ព្រមទាំង​បាន​ព្យាករណ៍​ថា Tyson នឹង​ជា​ក្លាយ​អ្នក​ឈ្នះ​សម្រាប់​ជំនួប​មួយ​នេះ​។

សូមបញ្ជាក់ថា Mike Tyson ដែលប្រកាស​ចូល​និវត្តន៍​កាលពី​ឆ្នាំ ២០០៥ បច្ចុប្បន្នមានវ័យ ៥៤ឆ្នាំមកហើយនោះ នឹងត្រឡបមកសង្វៀនសារជាថ្មី ដើម្បីប្រកួតជាមួយ ទល់​ជាមួយ Roy Jones Jr. មាន​វ័យ ៥១​ឆ្នាំ ដែល​នឹង​ត្រូវធ្វើ​ឡើង​នា​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​ឆាប់​ៗ​ខាង​មុខ​នេះ ដោយ​ចំ​ថ្ងៃ​ពិសេស​របស់​សហរដ្ឋអាមេរិក «Thanksgiving» ។ ខណៈ​ដែល​ការ​ប្រកួត​នេះ នឹង​ត្រូវធ្វើ​ឡើង​តែ​៨​ទឹកតែ​ប៉ុណ្ណោះ​។

Share.

About Author

Leave A Reply