មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបើកកិច្ចប្រជុំ សហព័ន្ធកីឡាជាតិ ក្នុងទិសដៅប្រមូលកីឡាករជម្រើសជាតិ ឆ្នាំ២០២១

Pinterest LinkedIn Tumblr +

មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានអញ្ជើញសហព័ន្ធកីឡាជាតិ ទាំង៣៤ចូលរួមកិច្ចប្រជុំពិភាក្សាលើការប្រមូលផ្តុំឆ្នាំ២០២០ និងបន្តទិសដៅទៅឆ្នាំ២០២១ ក្នុងការត្រៀមលក្ខណៈសម្រាប់ជ្រើសរើសអត្តពលលិកដើម្បីត្រៀម ព្រឹត្តិការណ៍ ការប្រកួតកីឡាSEA GAMES លើកទី៣១ ដែលធ្វើឡើងនៅឆ្នាំ២០២១នៅប្រទេសវៀតណាម។

ក្នុងកិច្ចប្រជុំដែលប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា មានការចូលរួមពីសំណាក់លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងអគ្គលេខាធិការ អគ្គលេខាធិការរង ព្រមទំាងគ្រូបង្វឹកមកពីសហព័ន្ធកីឡាជាតិទាំង៣៤។

កិច្ចប្រជុំផ្តោតលើ៣ចំណុចសំខាន់ដូចជាគោលការណ៍ យន្តការ និងលក្ខខណ្ឌនៃការធ្វើតេស្តិ៍រួមមាន៖គោលការណ៍៖សហព័ន្ធកីឡាជាតិនីមួយៗត្រូវបង្កើតគណៈកម្មការការធ្វើតេស្តិ៍ដោយគោរពតាមលក្ខខណ្ឌរបស់ក្រសួងអប់រំ យុវជន និងកីឡា ចំពោះយន្តការ ៖មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាមានគណៈកម្មការត្រួតពិនិត្យការធ្វើតេស្តិ៍ គណៈកម្មការបូកសរុប និងវាយតម្លៃ ។

ចំណែកលក្ខខណ្ឌវិញ មានវិន័យ និងសីលធម៌ល្អ ស័ក្តិសមជាតមណាងពលរដ្ឋខ្មែរ មានអាយុ (អាចចូលរួមប្រកួតកីឡាស៊ីហ្គេមបានឆ្នាំ២០២១ និង២០២៣) មានឆន្ទៈ និងពេលវេលាគ្រប់គ្រាន់ មានគុណផលខ្ពស់ និងមានវិញ្ញាសា (ក្នុងការប្រកួតកីឡាស៊ីហ្គេមបានឆ្នាំ២០២១ និង២០២៣)។

Share.

About Author

Leave A Reply