ការប្រកួតកីឡាប្រដាល់នៅសង្វៀនប៉ុស្តិ៍លេខ៥ បានប្រពឹត្តទៅយ៉ាងរលូន ដែលពោរពេញដោយគូរពិសេសៗមិនអាចរំលងបាន។
ជាក់ស្ដែងការប្រកួតបើកឆាកបង្គោលក្រហម កីឡាករ ធន់ វិស្នុ មកពីក្លិប សមាគមកីឡាប្រដាល់កងយោពលខេមរភូមិន្ទប្រកួតជាមួយបង្គោលខៀវ ផុន សុខវិបុល មកពីក្លិប ជ្រៃសែនជ័យខេត្តកំពង់ស្ពឺ។ ការប្រកួតឃើញមួយគូបើកឆាកនេះឃើញថា បង្គោលក្រហម កីឡាករ ធន់ វិស្នុ មកពីក្លិប សមាគមកីឡាប្រដាល់កងយោពលខេមមានវិធីប្រកួតគួរឱ្យទាក់ចិត្ត វៃសន្ធាប់មិនដក់ដៃ បង្កើតបរិយាកាសហោកញ្ជៀវពីសំណាក់មហាជនមកទស្សនាឱ្យជាប់ចិត្ត។
មិនតែប៉ុណ្ណោះគូបើកឆាកនេះ គឺជាពន្លកកីឡាករដែលមកប៉ះគ្នា។ អ្វីដែលសាហាវម្យ៉ងដែរ ម្នាក់ៗវាយគ្នាពេញដោយកម្លាំងពិតជាសមគោស្ទាវមែន។
រំលឹកថាការប្រកួតនេះធ្វើឡើងនៅសង្វៀនប៉ុស្តិ៍លេខ៥ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះដែលជាកម្មវិធីដណ្ដើមពានរង្វាន់ជើងឯកសែលកាតឆាំពានដែលបានរៀបចំឡើងរាល់សប្តាហ៍។