រឿងមួយត្រូវដឹងមុនពេល Liverpool សម្រេចចុះកុងត្រាលើ Diogo Jota ពីក្រុម Wolves

Pinterest LinkedIn Tumblr +

កីឡាករខ្សែប្រយុទ្ធចំណូលថ្មី Diogo Jota ក្រោយការបង្ហាញខ្លួន ជាបន្តបន្ទាប់ជូន ក្លឹបហង្សក្រហម Liverpool មក គាត់បានធ្វើឲ្យគ្រប់គ្នាពេញចិត្តទៅនឹងទម្រង់លេង របស់គាត់យ៉ាងខ្លាំង។ដោយបានបង្ហាញខ្លួនឲ្យ Liverpool បាន១០ប្រកួតស៊ុតបញ្ចូលទីបាន៧គ្រាប់គិតរាល់ការប្រកួតទាំងអស់។

យ៉ាងណាមិញកាសែត The Mirror ថាតាមពិតអតីតខ្សែប្រយុទ្ធរូបនេះ មិនស្ថិតនៅក្នុងផែនការទី១ របស់ក្លឹបក្រោមការដឹកនាំរបស់លោក Jurgen Klopp នោះទេប៉ុន្តែដោយសារតែក្លឹប មិនមានលុយគ្រប់គ្រាន់ ដើម្បីទិញខ្សែប្រយុទ្ធរបស់ក្លឹប Watford គឺកីឡាករ Ismaila Sarr ទើបក្លឹបផ្លាស់ប្ដូរទិសដៅនាំចូលខ្សែប្រយុទ្ធព័រទុយហ្គាល់ខាងលើ។

សូមរំលឹកថា Diogo Jota បានផ្ទេរមកកាន់ក្លឹប Liverpool ក្នុងតម្លៃខ្លួន ៤៥លានផោនពីក្លឹប Woves។

អត្ថបទដកស្រង៖ The Mirror

Share.

About Author

Leave A Reply