លោក ស សុខា និងភរិយា ឧបត្ថម្ភថវិកា១,០០០,០០០រៀល ដល់ក្រុមកីឡាករក្លិបប៉េតង់ ស.ស.យ.ក ស្រុកពោធិ៍រៀង

Pinterest LinkedIn Tumblr +

ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី កែ សួនសុភី ដែលបានឧបត្ថម្ភថវិកា ចំនួន:១,០០០,០០០រៀល ដល់ក្រុមកីឡាករក្លិបប៉េតង់ ស.ស.យ.ក ស្រុកពោធិ៍រៀង តាមរយៈលោក សែម គន្ធា ប្រធានក្រុមការងារអភិវឌ្ឍ យុវជនស្រុកពោធិ៍រៀង និងលោក ហេង រដ្ឋា ក្រុមការងារអភិវឌ្ឍ យុវជនស្រុពោធិ៍រៀង ចូលរួមប្រកួតកីឡាប៉េតង់ ពានរង្វាន់ គរុគុណ ប្រចាំឆ្នាំ២០២០ លើកទី១ នៅពហុកីឡដ្ឋានអូឡាំពិក រាជធានីភ្នំពេញ ។

លោក សែម គន្ធា បានមានប្រាប់ឲ្យដឹងថា ក្លិបកីឡាប៉េតង់សហភាព សហព័ន្ធយុវជនកម្ពុជាស្រុកពោធិ៍រៀង បានបញ្ជូនកីឡាករជាច្រើន ចូលរួមការប្រកួតកីឡាប៉េតង់ពានរង្វាន់ “គរុគុណ” ដើម្បីរម្លឹកពីកិច្ចខិតខំប្រឹងប្រែង លះបង់ កម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃរបស់ សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ក្នុងការដឹកនាំប្រភេទកីឡាប៊ូល និងប៉េតង់រហូតទទួល បានភាពល្បីល្បាញ ការកោតសរសើរទាំងថ្នាក់ជាតិ និង ពិភព​​​​​​​​​​​​ ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី កែ សួនសុភី ក្នុងនោះក៏ទទួលឧបត្ថម្ភពីកញ្ញា នូ សុវត្ថិ ចាន់វល័ក្ខ ប្រធានក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា ចុះជួយស្រុកពោធិ៍រៀង ចំនួន១,០០០,០០០រៀលដែរ ។

លោកបានបន្ថែមទៀតថា តំាងមានឲ្យក្លិបកីឡាប៉េតង់ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពោធិ៍រៀង សូមថ្លែងអំណរគុណដល់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងភរិយា និងកញ្ញា នូ សុវត្ថិ ចាន់វល័ក្ខ ដែលឧបត្ថម្ភក្រុមនេះ ដើម្បីចូលរួមចំណែកក្នុងអភិឌ្ឍកីឡាប៉េតង់ ស្រុកពោធិ៍រៀង និងជួយសម្រួលដល់កីឡាករប៉េតង់ស្រុកពោធិ៍រៀង។​​​​​

Share.

About Author

Leave A Reply