តារាបាល់ទាត់វ័យក្មេងរបស់ក្លឹប Barcelona កីឡាករ Ansu Fati អាចនឹងអវត្តមានទីលានជាច្រើនខែ ដោយសាររបួសជង្គង់កំឡុងពេលជួយឲ្យក្រុម Barcelona ទទួលបានជ័យជំនះក្នុងលទ្ធផល ៥-២ លើក្រុម Real Betis កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។
កីឡាករវ័យ ១៨ ឆ្នាំរូបនេះបានចាប់ផ្ដើមបង្ហាញខ្លួនជាជម្រើសដំបូងសម្រាប់ក្រុមយក្សកាតាឡាន់ ប៉ុន្តែរូបគេត្រូវបានផ្លាស់ប្ដូរចេញវិញនៅតង់ទីទីមួយ។
សម្រាប់មូលហេតុពេលនេះក្រុម Barcelona បានបញ្ជាក់ថា” ការធ្វើតេស្តិ៍ធ្វើឡើងនៅរសៀលនេះបានបង្ហាញថា Ansu Fati មានរបួសជង្គង់ខាងឆ្វេងរបស់គាត់។ ហើយការព្យាបាលដែលត្រូវអនុវត្តនឹងត្រូវបានកំណត់នៅប៉ុន្មានថ្ងៃខាងមុខ។យ៉ាងណាក្ដីសារព័ត៌មាន Daily Mail បានសន្និដ្ឋានថាកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចនឹងអវត្តមានរយៈពេលជាច្រើនខែដោយសាររបួសធ្ងន់ធ្ងរ ហើយអាចនឹងមិនអាចបង្ហាញសម្រាប់រដូវកាលដែលនៅសល់ផងដែរ។
អត្ថបទដកស្រង់៖ AS