Di Maria ចង់បញ្ចប់អាជីពនៅក្លឹប PSG

Pinterest LinkedIn Tumblr +

យោងតាមសារពត៍មាន Sportmole បានអោយដឹងថាខ្សែបម្រើសញ្ជាតិអាហ្សង់ទីនគឺកីឡាករ Di Maria បានប្រាប់ពីបំណងរបស់ខ្លួនចង់ស្នាក់នៅក្លឹបយក្សបារាំង PSG រហូតដល់ចូលនិវត្តិន៍។

កីឡាករ វ័យ៣២ឆ្នាំខាងលើនៅសល់កុងត្រាតែរដូវកាលនេះគ្រោងនឹងផុតកិច្ចសន្យានៅពេលចប់រដូវកាលថ្មីនេះ ខណៈដែលកុងត្រាថ្មីហាក់មិនទាន់កើតឡើងនោះទេ។

ទោះជាយ៉ាងណាអតីតកីឡាកររបស់ Real Madrid នឹង Man Utd រូបនេះបានប្រាប់ពីអនាគតរបស់ខ្លួនថាចង់បន្តស្នាក់នៅក្លឹបបច្ចុប្បន្នរហូតដល់ចូលនិវត្តន៍តែម្ដង។

ថ្លែងក្នុងសារ Canal + ថា“ ខ្ញុំចង់បញ្ចប់អាជីពនៅទីនេះប៉ុន្តែវាមិនត្រឹមតែសំរាប់ខ្ញុំប៉ុណ្ណោះទេ” ។កត្តាសំខាន់គឺទិសដៅរបស់ក្លឹបថាតើមានឆន្ទៈក្នុងការចរចាកិច្ចសន្យាថ្មីឬក៏អត់។លោកបន្តថា”ទោះជាបែបណាខ្ញុំកំពុងតែព្យាយាមអោយអស់ពីសមត្ថភាពដើម្បីទទួលបានកុងត្រាថ្មី”។

សូមរំលឹកថារដូវកាលនេះ Di Maria បង្ហាញខ្លួនបាន៨ប្រកួតនឹងស៊ុតបញ្ចូលទីបាន៤គ្រាប់គិតគ្រប់ការប្រកួតទាំងអស់។

អត្ថបទដកស្រង់៖ Goal

 

Share.

About Author

Leave A Reply