Mauricio Pochettino ច្រានចោលការងារជាគ្រូបង្វឹកនៅ Barcelona ពីរលើក ដោយសារមូលហេតុនេះ

Pinterest LinkedIn Tumblr +

អតីតគ្រូបង្វឹក Tottenham Hotspur លោក Mauricio Pochettino ត្រូវបានគេរាយការណ៍ថាបានច្រានចោលសំណើរពីរដើម្បីក្លាយជាអ្នកចាត់ការថ្មីរបស់ក្រុម Barcelona ខណៈដែលគាត់កំពុងសម្លឹងមើលការងាររបស់ Man United ។

អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បច្ចុប្បន្នបានទទួលរងសម្ពាធកាន់តែខ្លាំងឡើងបន្ទាប់ពីការចាប់ផ្តើមខកចិត្តក្នុងរដូវកាលថ្មីនេះរួមទាំងការបរាជ័យ ២-១ លើក្រុម  Istanbul Basaksehir ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ។

ទោះជាយ៉ាងណាក្រុមបិសាចក្រហមនឹងមានការប្រកួតទល់នឹងក្រុម Everton  នៅថ្ងៃសៅរ៍នេះ ហើយវាក៏អាចការប្រកួតដ៏សំខាន់ដើម្បីកំណត់អនាគតអ្នកចាត់ការទូទៅសញ្ជាតិន័រវែសខាងលើនៅ Man Utd ផងដែរ។

របាយការណ៍ដដែលបានអះអាងថាលោក Pochettino មិនប្រញាប់ប្រញាល់វិលត្រឡប់មកថ្នាក់ដឹកនាំវិញទេហើយបានប្តេជ្ញាថានឹងរង់ចាំក្លិបត្រឹមត្រូវដើម្បីទៅដឹកនាំ។ជាមួយគ្នានេះដែរ លោក Pochettino នឹងអ្នកចាត់ការ RB Leipzig គឺលោក Julian Nagelsmann ត្រូវបានគេដឹងថាគឺជាបេក្ខភាពមកទទួលតំណែងនៅ Old Trafford បើសិនបើ Solskjaer ត្រូវបានក្លឹបបណ្ដេញចេញ។

អត្ថបទដកស្រង់៖ Sportmole

Share.

About Author

Leave A Reply