ក្រុម Everton ចង់ប្រជែងនាំមុខជាមួយក្រុម Leeds United ក្នុងការដេញថ្លៃយក Daniel James ពីក្រុម Manchester United នៅរដូវក្តៅនេះ

Pinterest LinkedIn Tumblr +

ក្លិប Everton ត្រូវបានគេរាយការណ៍ថាគ្រោងនឹងរៀបចំសំណើក្លិបដើម្បីប្រជែងជាមួយក្លឹប Leeds United សម្រាប់ការដេញថ្លៃចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Daniel James របស់ក្រុម Man United មុនពេលទីផ្សារដោះដូរត្រូវបានបញ្ចប់។

បន្ទាប់ពីការមកដល់របស់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo និង Jadon Sancho ក្រុមបិសាចក្រហមបានបើកឱកាសអោយកីឡាករវ័យ ២៣ ឆ្នាំរូបនេះចាកចេញពីទឹកដី Old Trafford ក្នុងរដូវក្តៅនេះ។ ជាមួយគ្នានោះ James បានឈានដល់ការចុះហត្ថលេខាជាមួយ Leeds ពីទីក្រុង Swansea City ក្នុងឆ្នាំ ២០១៩ ម្តងរួចមកហើយ តែកិច្ចព្រមព្រៀងមួយនេះបានបរាជ័យទៅវិញ ក៏ប៉ុន្តែបច្ចុប្បន្ននេះក្រុម Leeds United ត្រូវបានគេគិតថានៅតែចាប់អារម្មណ៍លើកីឡាកររូបនេះបន្តទៀតផងដែរ។

យ៉ាងណាមិញយោងតាម Football Insider បានអះអាងថាថ្មីៗនេះក្រុម Everton បានផ្តោតក្តីសង្ឃឹមក្នុងការប្រជែងដេញថ្លៃសម្រាប់ Daniel James មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅត្រូវបិទនៅម៉ោង ១១ យប់ថ្ងៃអង្គារនេះ។ ជាមួយគ្នានេះរបាយការណ៍ដដែលបានបន្ថែមថាក្រុម Leeds United បានយល់ព្រមកិច្ចព្រមព្រៀងក្នុងតម្លៃប្រហែល ២៥ លានផោនដើម្បីចុះហត្ថលេខាជាមួយ James ពីក្លឹប Man United ស្របពេលដែលក្រុម Everton ក៏បានចាប់អារម្មណ៍លើសេវាកម្មរបស់កីឡាកររូបនេះផងដែរ។

 

អត្ថបទដកស្រង់៖ Sportmole

Share.

About Author

Leave A Reply