ក្លិប Manchester City នៅតែបន្តផ្តោតលើការចុះហត្ថលេខាលើជាមួយ Erling Haaland នៅរដូវក្តៅក្រោយបន្តទៀត

Pinterest LinkedIn Tumblr +

ក្លិប Manchester City ត្រូវបានគេរាយការណ៍ថាបានផ្តោតចំណាប់អរម្មណ៍ក្នុងការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Erling Braut Haaland របស់ក្លិប Borussia Dortmund ជាបន្តទៀត បន្ទាប់ពីខកខានចុះហត្ថលេខាលើ Harry Kane នៅរដូវក្តៅនេះ។

លោក Pep Guardiola បានបង្ហាញការចាប់អារម្មណ៍ក្នុងការជ្រើសរើសខ្សែប្រយុទ្ធថ្មីបន្ថែមទៀតចាប់តាំងពីកីឡាករ Sergio Aguero បានចាកចេញ ហើយក្លឹបក៏បានតាមប្រមាញ់ Harry Kane នៅរដូវក្តៅនេះផងដែរ ប៉ុន្តែប្រធានក្រុមជម្រើសជាតិអង់គ្លេសរេូបនេះបានបញ្ជាក់ថាគាត់ចង់ស្នាក់នៅ Tottenham Hotspur បន្តទៀត។

 

យ៉ាងណាមិញយោងតាមសារព័ត៌មាន Manchester Evening News បាននិយាយប្រាប់អោយដឹងថាពេលនេះក្លឹប Manchester City កំពុងផ្តោតចំណាប់អរម្មណ៍លើការចុះហត្ថលេខាជាមួយ Haaland នៅក្នុងរដូវក្តៅក្រោយបន្តទៀត ក្រោយពេលក្លឹប Borussia Dortmund បានបដិសេធមិនលក់ខ្សែប្រយុទ្ធរូបនេះនៅរដូវក្តៅនេះ។ លើសពីនេះរបាយការណ៍នេះបានបញ្ជាក់ថាក្រុម Man City អាចស្ថិតក្នុងជំហរក្នុងការចុះហត្ថលេខាជាមួយ Haaland សារជាថ្មីដោយសារគូប្រជែងរបស់ពួកគេជាច្រើនបានបោះបង់លើការចុះកិច្ចព្រមព្រៀងមួយនេះវិញ។

 

អត្ថបទដកស្រង់៖ Sportmole

Share.

About Author

Leave A Reply