ក្លិប Real Madrid ជិតឈានកិច្ចព្រមព្រៀងនាំយកកីឡាករបារាំងរូបនេះមកចូលរួមក្រុមហើយ

Pinterest LinkedIn Tumblr +

ក្រុមអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថាកំពុងខិតជិតក្នុងការចុះហត្ថលេខាជាមួយខ្សែបម្រើ Eduardo Camavinga ពីក្រុម Rennes នៅរដូវក្ដៅនេះ។

កីឡាករវ័យ ១៨ ឆ្នាំរូបនេះនៅសល់រយៈពេល១ឆ្នាំប៉ុណ្ណោះនៃកិច្ចសន្យាជាមួយក្លិបបារាំង។ហើយមានក្លិបជាច្រើនរួមទាំង PSG បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាករវ័យក្មេងរូបនេះ។

ទោះជាយ៉ាង Real Madrid បានឈ្នះការប្រជែងមួយនេះ។កាសែត Marca បានរាយការណ៍ថា ការចរចាររវាង Real Madrid និង Rennes កំពុងដំណើរល្អ ដោយក្លិបភាគ្គីទាំងពីរបានខិតជិតក្នុងការយល់ព្រមលើតម្លៃផ្ទេរសម្រាប់ ៣០ លានផោនសម្រាប់ Camavinga ។

អត្ថបទដកស្រង់៖ Marca

Share.

About Author

Leave A Reply