ខ្សែប្រយុទ្ធ Eden Hazard របស់ក្រុម Real Madrid បានច្រានចោលរាល់ពាក្យចចាមអារាមដែលថារូបគេមិនសប្បាយចិត្តនៅពេលលេងក្នុងរដ្ឋធានីអេស្ប៉ាញ។
អតីតកីឡាករក្រុមតោខៀវ Chelsea រូបនេះ ហាក់មិនសូវជោគជ័យនោះទេ ក្នុងអាជីពបាល់ទាត់របស់ខ្លួនក្នុងរយៈពេលពីរឆ្នាំនៅ Bernabeu ដោយសារតែបញ្ហារបួស។ប៉ុន្តែរូបគេត្រូវបានធានាថានៅតែស្ថិតក្នុងគម្រោងរបស់លោក Carlo Ancelotti សម្រាប់រដូវកាលថ្មីនេះ។
ថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទកាសែតកីឡាករវ័យ ៣០ ឆ្នាំរូបនេះបាននិយាយថា“ វាមិនមែនជាការពិតទេដែលខ្ញុំមិនសប្បាយចិត្តនៅឯក្លឹប Real Madrid ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងហើយខ្ញុំជឿជាក់ថារាល់កីឡាករទាំងអស់តែងតែសប្បាយនៅពេលពួកគេលេងនៅទីនេះ។
លោកបន្តថា “ ខ្ញុំមិនបានលេងច្រើនទេហើយក៏មិនបានស៊ុតបញ្ចូលទីច្រើនដែរប៉ុន្តែវាមិនជះឥទ្ធិពលចំពោះក្លឹបនោះទេ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់នៅទីក្រុងម៉ាឌ្រីត។ស្ថានភាពនេះបានធ្វើឱ្យខ្ញុំស្មុគស្មាញដោយសារកូវីដនិងរបួសប៉ុន្តែ ខ្ញុំ រីករាយ។”
អត្ថបទដកស្រង់៖ Sportmole