លោក Ole Gunnar Solskjaer បានរារាំងកីឡាករ ៥ នាក់មិនឱ្យចាកចេញពី Man United នៅរដូវក្តៅនេះ

Pinterest LinkedIn Tumblr +

យោងតាមរបាយការណ៍មួយបានឱ្យដឹងថាលោក Ole Gunnar Solskjaer បានរារាំងកីឡាករ ៥ នាក់មិនឱ្យចាកចេញពីក្រុម Manchester United នៅរដូវក្តៅនេះ។

ក្រុម បិសាចក្រហមបានចំណាយប្រាក់យ៉ាងច្រើនក្នុងទីផ្សារដោះដូរកីឡាករដោយនាំយក Jadon Sancho, Raphael Varane និង Cristiano Ronaldo ក្នុងតម្លៃសរុបប្រហែល ១៣៥ លានផោន។

ការមកដល់កីឡាករចំណូលថ្មី ត្រូវបានគេដឹងថាបាន នឹងមានកីឡាករមួយចំនួនមិនមានពេលគ្រប់គ្រាន់ក្នុងការលេង ហើយអ្នកទាំងអស់នោះត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងការចាកចេញផងដេរ។

របាយការណ៍ពីសារពត៍មាន The Mirror បានរាយការណ៍ថា Solkjaer បានបដិសេធឳកាសចាកចេញរបស់កីឡាករមួយចំនួន ដើម្បីធ្វើឲ្យកាន់តែរឺងមិនថាឈុតដំបូងនឹងឈុតទីពីរ។

កីឡាករទាំងនោះរួមមានខ្សែប្រយុទ្ធ Edinson Cavani និង Anthony Martial ដែលមានទំនាក់ទំនងជាមួយ Barcelona និង Paris Saint-Germain ខណៈដែររ Donny van de Beek ត្រូវបានគេចាប់អារម្មណ៍ក្នុងការចួលរួមជាមួយ Everton ក្នុងលក្ខខណ្ឌខ្ចីជើង។ប៉ុន្តែលោក Solskjaer ក៏បានបដិសេធចំពោះការផ្លាស់ប្តូរខ្សែបម្រើរូបនេះផងដែរ។

លើសពីរនេះខ្សែការពារ Diogo Dalot ដែលមានទំនាក់ទំនងក្នុងការផ្លាស់ទៅ Borussia Dortmund មិនបានសំរេចទេខណៈដែលកីឡាករវ័យក្មេង Anthony Elanga ក៏ត្រូវបានបដិសេធផងដែរពីការផ្លាស់ប្តូរជាបណ្តោះអាសន្នដើម្បីទទួលបានឳកាសលេងដំបូង។

អត្ថបទដកស្រង់៖ Sportmole

Share.

About Author

Leave A Reply