Bale ថា មានមូលហេតុមួយដែលអាចឲ្យ Ronaldo ស៊ុតបញ្ចូលទីច្រើននៅ Premier League

Pinterest LinkedIn Tumblr +

ខ្សែប្រយុទ្ធ Gareth Bale បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំងបន្ទាប់ពីបានឃើញអតីតមិត្តរួមក្រុម Cristiano Ronaldo ត្រឡប់មកលេងនៅ Man United វិញ ហើយជឿជាក់ថាខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះ នឹងអាចសម្របខ្លួនបានឆាប់រហ័ស ជាមួយនឹងការលេងនៅក្របខណ្ឌ Premier League ម្ដងទៀត។

Ronaldo បានផ្លាស់ចេញពីក្រុម Juventus មកចូលរួមជាមួយបិសាចក្រហម ក្នុងការផ្ទេរមួយដែលមានតម្លៃ២៥លានផោន ខណៈតាមការគ្រោងទុក ម្ចាស់ពាន Ballon D’or ៥ សម័យរូបនេះត្រូវបានគេរំពឹងថានឹងអាចបង្ហាញខ្លួនជាលើកដំបូងឲ្យក្រុមបិសាចក្រហម ពេលប៉ះក្រុម Newcastle នៅកីឡាដ្ឋាន Old Trafford នៅថ្ងៃសៅរ៍័សប្ដាហ៍នេះ។

ថ្លែងមុនការប្រកួតវគ្គជម្រុះ World Cup កីឡាករ Gareth Bale បាននិយាយថា “ប្រាកដណាស់ គាត់នឹងធ្វើបានល្អ។គាត់ធ្លាប់លេងនៅក្របខណ្ឌ Premier League ម្ដងរួចមកហើយ។ដូច្នេះខ្ញុំគិតថា វាមិនមែនជារឿងលំបាកក្នុងការឲ្យគាត់សម្របខ្លួននៅទីនោះឡើយ។គ្រប់គ្នាដឹងហើយថា គាត់អាចធ្វើអ្វីគ្រប់យ៉ាងនៅក្នុងវ័យបាល់ទាត់។សមត្ថភាពនៃការស៊ុតបញ្ចូលទីរបស់គាត់គឺមិនងាយមាននរណាធ្វើដូចនោះទេ។ដូច្នេះខ្ញុំប្រាកដថាគាត់នឹងអាចធ្វើបានល្អ ហើយរកគ្រាប់បាល់បានច្រើន។

អត្ថបទដកស្រង់៖ Metro

Share.

About Author

Leave A Reply