ក្រុមអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថាកំពុងខិតជិតក្នុងការបន្តកិច្ចសន្យាថ្មីដល់កីឡាករ Ansu Fati, Pedri, Ousmane Dembele និង Ronald Araujo។
ក្លិបយក្សនៅ La Liga ពេលនេះហាក់មិនទាន់ដោះស្រាយរួចរាល់ទាក់ទងនឹងផ្នែកហិរញ្ញវត្ថុរបស់ពួកគេ ហើយសមាជិកក្នុងក្រុមដូចជា Gerard Pique, Sergio Busquets និង Jordi Alba បានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលយ៉ាងច្រើនដើម្បីបន្ធូរបន្ថយថ្លៃចំណាយរបស់ក្លឹប។
ទោះយ៉ាងណាសារព័ត៌មាន Marca បានរាយការណ៍ថាក្លឹប Barcelona សង្ឃឹមថានឹងអាចឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយ Fati, Pedri, Dembele និង Araujo ដែលជាកីឡាករសំខាន់ ៤ រូបសម្រាប់អនាគតរបស់ក្លឹប។
Fati, Pedri និង Dembele នៅសល់កុងត្រាតែ១២ខែទៀតប៉ុណ្ណោះខណៈដែលកិច្ចសន្យារបស់ Araujo នឹងផុតកំណត់នៅខែមិថុនាឆ្នាំ ២០២៤ ។
អត្ថបទដកស្រង់៖ Sportmole