Barcelona ប្រើវិនាទីចុងក្រោយ ដើម្បីបំពេញការផ្ទេរ Griezmann ទៅឲ្យ AT.Madrid ក្នុងលក្ខខណ្ឌខ្ចីជើង

Pinterest LinkedIn Tumblr +

ក្លិប Barcelona ប្រើពេលចុងក្រោយមុនទីផ្សារបិទ ដោយបានយល់ព្រមផ្ទេរខ្សែប្រយុទ្ធ Antoni Griezmann ទៅឲ្យក្រុម At.Madrid ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល២ឆ្នាំ។

Barca ដែលបានចំណាយប្រាក់ជាង១០០លានផោនដើម្បីចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំងរូបនេះពីក្រុមអេតម៉ាឌ្រីតនៅឆ្នាំ ២០១៩ ប៉ុន្តែដោយសារតែបច្ចុប្បន្នក្លិបកាតាឡាន់កំពុងជួបនូវវបត្តិហិរញ្ញវត្ថុ គួរផ្សំនឹងថ្លៃពលកម្មរបស់គេខ្ពស់ក្នុងក្រុម ពេលនេះខ្សែវ័យ៣០ត្រូវបានផ្លាស់ទៅកាន់ក្លិបចាស់របស់ខ្លួនវិញលើកុងត្រាខ្ចីជើងរយៈពេល២ឆ្នាំ ជាមួយនឹងជម្រើសទិញ៤០លានផោននៅឆ្នាំបន្ទាប់។

គួរបញ្ជាក់ថាចាប់តាំងពីការមកដល់ Camp Nou មក Griezmann បានបង្ហាញខ្លួនចំនួន ៧៤ លើកនិងសុតបញ្ចូលទីបាន២២ គ្រាប់និងជួយក្លិបឈ្នះ Copa Del Rey ផងដែរ។

អត្ថបទដកស្រង់៖ Marca

Share.

About Author

Leave A Reply