Hector Bellerin បានកាត់បន្ថយប្រាក់ឈ្នួល ដើម្បីបញ្ចប់លក្ខខណ្ឌការផ្ទេរទៅក្រុម Real Betis នៅរដូវក្តៅនេះ

Pinterest LinkedIn Tumblr +

ខ្សែការពារ Hector Bellerin របស់ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថាបានកាត់ប្រាក់ខែរបស់ខ្លួនដើម្បីបញ្ចប់ការផ្ទេរវិលត្រឡប់មកកាន់ទឹកដីអេស្ប៉ាញវិញជាមួយក្រុម Real Betis ក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវក្តៅនេះ។


កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានបង្ហាញទម្រងលេងពុំសូវល្អនោះទេសម្រាប់ក្លឹបនៅរដូវកាលមុន ហើយរូបគេក៏ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការចាកចេញរដូវក្តៅនេះ។ទោះជាយ៉ាងណា Bellerin បានធានាថារូបគេគ្រាន់តែផ្ទេរទៅលេងអោយក្រុម Real Betis ក្នុងលក្ខខណ្ឌខ្ចីជើងជាបណ្តោះអាសន្នតែប៉ុណ្ណោះ ទោះបីជាកីឡាកររូបនេះមានទំនាក់ទំនងជាមួយការវិលត្រឡប់ទៅទីក្រុងបាសេឡូណាវិញក៏ដោយ។

យ៉ាងណាមិញយោងតាមសារព័ត៌មាន The Athletic បានអោយដឹងថាកីឡាករ Hector Bellerin បានយល់ព្រមកាត់បន្ថយប្រាក់បៀវត្សរ៍របស់ខ្លួនដើម្បីជាផ្នែកមួយបញ្ចប់នៃការផ្ទេរវិលត្រឡប់ទៅលេងអោយក្លឹបនៅប្រទេសកំណើតរបស់ខ្លយនវិញ ក្រោយខ្សែការពារស្តាំរូបនេះបានចាកចេញពីក្រុម Barcelona នៅឆ្នាំ ២០១១ ដើម្បីចុះហត្ថលេខាជាមួយ Arsenal តាំងពីអាយុ ១៦ ឆ្នាំ។ ជាមួយគ្នានេះលោក Mikel Arteta បានចុះហត្ថលេខានាំយកខ្សែការពារសញ្ជាតិជប៉ុន Takehiro Tomiyasu មកជំនួសតំណែងរបស់ Bellerin វិញផងដែរ។

 

អត្ថបទដកស្រង់៖ Sportmole

Share.

About Author

Leave A Reply