Kevin De Bruyne អាចនឹងត្រឡប់មកជួយ Man City ពេញលេញបានវិញ ពេលប៉ះ Leicester City

Pinterest LinkedIn Tumblr +

កីឡាករ Kevin De Bruyne ត្រូវបានគេរាយការណ៍ថាត្រៀមខ្លួនរួចរាល់ក្នុងការជួយក្រុមមេឃខៀវ ក្នុងជំនួបរវាង Man City ទល់នឹង Leicester City នៅរសៀលថ្ងៃសៅរ៍នេះ។

កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបានរងរបួសកជើង ដែលធ្វើឲ្យរូបគេបង្ហាញខ្លួនបានតែ១១នាទីប៉ុណ្ណោះសម្រាប់រដូវក្របខណ្ឌ Premier League រដូវកាលនេះ។

ទោះយ៉ាងណាយោងតាមសារព័ត៌មាន Daily Mail បានអោយដឹងថា De Bruyne បានត្រឡប់មកហ្វឹកហាត់ពេញលេញបានវិញជាមួយមិត្តរួមក្រុមនៅសប្ដាហ៍នេះ ហើយរូបគេក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ជំនួបទល់នឹង Leicester នៅកីឡដ្ឋាន King Power សម្រាប់សប្ដាហ៍ទី ៤ ក្របខណ្ឌ Premier League។

យ៉ាងណាមិញ គ្រូបង្វឹកលោក Pep Guardiola នឹងធ្វើការសម្រេចចិត្តចុងក្រោយលើការចូលរួមរបស់កីឡាករវ័យ ៣០ ឆ្នាំរូបនេះដោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះមិនបានត្រៀមខ្លួនប្រថុយប្រថានណាមួយក្នុងការដាក់ឲ្យរូបគេលេងពេញតង់ឡើយ។

អត្ថបទដកស្រង់៖ Sportmole

Share.

About Author

Leave A Reply