Memphis Depay បានស៊ុត Hat Trick ដំបូងរបស់ខ្លួនអោយក្រុមហូឡង់កាលពីយប់មិញនេះ

Pinterest LinkedIn Tumblr +

កុ្រមជម្រើសជាតិហូឡង់ បានបន្តជ័យជម្នះរបស់ខ្លួនទៀតហើយដោយយកឈ្នះក្រុមតួកគីក្នុងលទ្ធផល ៦-១ នៅក្នុងវគ្គជម្រុះ World Cup តំបន់អឺរ៉ុប។

ក្នុងការប្រកួតយប់មិញនេះក្រុមហូឡង់ធ្វើបានយ៉ាងល្អ កីឡាកររបស់ហូឡង់ Klaassen រកបានគ្រាប់បាល់នាំមុខនៅនាទីទី ១ ខណៈកីឡាករវ័យ ២៧ឆ្នាំ Memphis Depay រកបាន៣គ្រាប់ម្នាក់ឯងតែម្តង។ ចំណែកឯតង់ទី២វិញហុឡង់បន្ថែមបាន២គ្រាប់ទៀត ដែលរកបានដោយកីឡាករ Til និង Malen។ សម្រាប់ក្រុមតួគីក៏មានការស៊ុតបញ្ចូលទី១គ្រាប់ផងដែរ ដែលជាការរកបានដោយកីឡាករ Ünder នៅនាទីបន្ថែម ៩០+២។

ជ័យជម្នះនេះធ្វើអោយហូឡង់បាន៣ពិន្ទុបន្ថែមឈរនៅកំពូលតារាងជាមួយន័រវែសដោយមាន ១៣ ពិន្ទុនិងនាំមុខដោយគ្រាប់បាល់ខុសគ្នាដោយរកបាន ១៦ គ្រាប់ក្នុង ៦ ប្រកួតរួចមកហើយ។

ដកស្រង់ចេញពី BBC News

Share.

About Author

Leave A Reply