Miralem Pjanic យល់ព្រមកាត់បន្ថយប្រាក់ខែ ៦០% នៅ Barcelona មុនពេលផ្លាស់ទៅកាន់ Besiktas

Pinterest LinkedIn Tumblr +

ខ្សែបម្រើ Miralem Pjanic ត្រូវបានគេរាយការណ៍ថាបានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួល ៦០% នៅ Barcelona មុនពេលមានការផ្លាស់ប្ដូររូបគេទៅឲ្យក្រុម Besiktas ក្នុងលក្ខខណ្ឌខ្ចីជើង។

Pjanic បានចាប់ផ្តើមការប្រកួត La Liga តែ ៦ លើកប៉ុណ្ណោះក្រោមការដឹកនាំរបស់លោក Ronald Koeman ក្នុងរដូវកាល ២០២០-២១ ទោះជាយ៉ាងណាអនាគតរបស់ខ្សែបម្រើវ័យ៣១ឆ្នាំរូបនេះ ហាក់មិនស្ថិតស្ថេរនោះទេ ដោយរូបគេត្រូវបានផ្ទេរទៅកាន់ក្លិប Besiktas ខ្ចីជើងរយៈពេលមួយរដូវកាល។

យ៉ាងណាមិញ យោងតាមសារព័ត៌មាន RAC1 បានរាយការណ៍ថា Pjanic សុខចិត្តកាត់បន្ថយប្រាក់ខែប្រមាណ ៦០% មុនពេលធ្វើដំណើរទៅប្រទេសតួកគីខណៈដែល Besiktas គ្រោងនឹងចំណាយ ២,៧ លានផោននៃប្រាក់ឈ្នួលរបស់គាត់សម្រាប់រដូវកាល ២០២១-២២ ។

អត្ថបទដកស្រង់៖ Sportmole

Share.

About Author

Leave A Reply