Mohamed Salah ចង់បានប្រាក់ឈ្នួល ៥០០.០០០ ផោនក្នុងមួយសប្តាហ៍ មុនបន្តកិច្ចសន្យាថ្មី

Pinterest LinkedIn Tumblr +

ខ្សែប្រយុទ្ធ Mohamed Salah បានរាយការណ៍ទៅកាន់ Liverpool ថារូបគេចង់បានកញ្ចប់ប្រាក់ខែ៥០មឿនផោន ក្នុងសប្ដាហ៍ មុនពេលលក្ខខណ្ឌថ្មីត្រូវបានព្រមព្រៀង។

កីឡាករវ័យ ២៩ ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ១២៧ គ្រាប់និងបញ្ជូនបាល់ ឲ្យ មិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៤៩ លើកក្នុងការបង្ហាញខ្លួន ២០៦ដង ចាប់តាំងពីបានចូលរួមជាមួយហង្យក្រហមកាលពីខែកក្កដាឆ្នាំ ២០១៧ ។

កិច្ចព្រមព្រៀងដែលមានស្រាប់របស់ Salah នៅឯកីឡដ្ឋាន Anfield នឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំ ២០២៣ ហើយអនាគតរបស់កីឡាករសញ្ចាតិអេហ្សីបរូបនេះនៅស្ថិតក្នុងការសង្ស័យ បន្ទាប់ពីមានការចាប់អារម្មណ៍ពីបណ្ដាលក្លិបធំៗនៅអេស្ប៉ាញ។

យោងតាមសារព័ត៌មាន The Mirror បានឲ្យដឹងថា Salah បានជូនដំណឺងទៅកាន់ហង្សក្រហមថារូបគេចង់តម្លើងប្រាក់ឈ្នួលពី ២០មឿនផោន ទៅ ៥០មឿនផោនក្នុងមួយសប្ដាហ៍ មុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ។

ទោះយ៉ាងណារបាយការណ៍អះអាងថា Salah ទំនងជាមិនទទួលប្រាក់ឈ្នួលតាមការស្នើរសុំនោះ ដ្បិតថា Liverpool ក៏មិនទាន់គិតគូររឿងប្រាក់ខែដ៏ច្រើនបែបនេះដែរ។

អត្ថបទដកស្រង់៖ Sportmole

Share.

About Author

Leave A Reply