Nuno Mendes បានចុះហត្ថលេខាជាមួយ Paris Saint-Germain ក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវវក្តៅនេះ

Pinterest LinkedIn Tumblr +

ក្លិប Paris Saint-Germain ត្រូវបានគេរាយការណ៍ថាបានប្រកាសពីការមកដល់របស់ខ្សែការពារស្លាបឆ្វេង Nuno Mendes ដោយផ្ទេរពីក្លិប Sporting Lisbon ក្នុងលក្ខខណ្ឌខ្ចីជើងនៅមុនពេលទីផ្សារដោះដូរត្រូវបានបញ្ចប់។

កីឡាករវ័យ ១៨ ឆ្នាំរូបនេះកំពុងបង្ហាញភាពរីកចម្រើននូវទម្រង់លេងរបស់រូបគេបានយ៉ាងល្អក្នុងលីគកំពូលប្រេស៊ីលពីរដូវកាលមុន ដោយកីឡាកររូបនេះបានបង្ហាញខ្លួនបានចំនួន ២៩ លើកសម្រាប់ក្លឹបដោយរកបានមួយគ្រាប់និង Assists បាន១ ដងផងដែរ។

យ៉ាងណាមិញកាលពីយប់ថ្ងៃអង្គារក្រុម Paris Saint-Germainបានបញ្ជាក់ពីការចុះហត្ថលេខាជាមួយ Mendes លើកិច្ចសន្យាខ្ចីជើងពីក្រុម Sporting ដោយបានចំណាយប្រាក់ ៧ លានផោន (៦ លានផោន) សម្រាប់ការចុះកិច្ចព្រមព្រៀងមួយនេះ។ ជាមួយគ្នានេះក្រុម Manchester City និង Manchester United ត្រូវបានគេយល់ឃើញថាក្លឹបទាំងពីរក៏ចង់ភ្ជាប់ទំនាក់ទំនងលើកិច្ចសន្យាជាមួយកីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះផងដែរ។

 

អត្ថបទដកស្រង់៖ Sportmole

Share.

About Author

Leave A Reply