PSG នឹង Real Madrid ដាក់គោលដៅរួមគ្នា ប្រជែងយក Erling Haaland នៅរដូវកាលក្រោយ

Pinterest LinkedIn Tumblr +

ក្លិប Paris Saint-Germain និង Real Madrid ត្រូវបានគេរាយការណ៍នឹងប្រជែងគ្នាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លិប Borussia Dortmund កីឡាករ Erling Braut Haaland នៅរដូវកាលក្រោយនេះ។

កីឡាករវ័យ ២០ ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងចាកចេញពី BVB នៅឆ្នាំក្រោយ នៅពេលដែលតម្លៃខ្លួនរបស់គេធ្លាក់ចុះមកសល់៦៨ លានផោន។

ក្លិប Manchester City, Manchester United និង Chelsea សុទ្ធតែត្រូវបានគេជឿជាក់ថានៅតែបន្តតាមដានយ៉ាងចិត្តទុកដាក់ចំពោះអនាគតកីឡាករសញ្ជាតិន័រវេសរូបនេះ។

ទោះយ៉ាងណាយោងតាមសារពត៍មាន AS បានរាយការណ៍ថា Man City ទំនងជានឹងដាក់គោលដៅរបស់ខ្លួនក្នុងការនាំយក Harry Kane នៅរដូវកាលក្រោយ ខណៈដែល Man United និង Chelsea ប្រហែលជាមិនចាប់អារម្មណ៍ចង់បាន Haland ទៀតដែរ បន្ទាប់ពីក្លិបទាំងពីរបាននាំយក Cristiano Ronaldo និង Romelu Lukaku ក្នុងទីផ្សាររដូវក្ដៅនេះ។

ជាមួយគ្នានេះដែរ ភាពសង្ស័យជុំវិញអនាគតរបស់ Mbappe នឹងធ្វើឲ្យក្លិប PSG នឹង Real Madrid ស្វែងរកជម្រើសបន្ថែម ខណៈ Erling Haaland គឺជាគោលដៅតែមួយគត់ ដែលក្លិបយក្សទាំងពីរគិតថាជាជម្រើសបន្ទាប់។

អត្ថបទដកស្រង់៖ Sportmole

Share.

About Author

Leave A Reply