Real Madrid, Barcelona, Juventus នៅតែប្រកាន់ជំហរបន្តបង្កើតពាន Super League

Pinterest LinkedIn Tumblr +

យោងតាមរបាយការណ៍មួយបានឱ្យដឹងថាក្រុម Real Madrid, Barcelona និង Juventus បានដាក់ផែនការដើម្បីស្តារក្របខ័ណ្ឌ Super League ឡើងវិញ។

ក្លឹបចំនួនធំៗចំនួន១២ត្រូវបានគេដឹងថាបានចូលរួមពានរង្វាន់នេះ ប៉ុន្តែបន្ទាប់ពីមានការដាក់សម្ពាធយ៉ាងខ្លាំងរបស់ UEFA ក៏ដូចជា FIFA បានធ្វើឲ្យក្លិបទាំងអស់រួមទាំងក្លិបនៅ Premier League ចំនួន៦បានដកខ្លួនចេញយ៉ាងឆាប់រហ័ស។

Madrid ,Barca និង Juve ដែលជាក្លឹបទាំងបីដែលមិនទាន់ដកចេញនោះនឹងមិនមានវត្តមាននៅក្នុងសន្និសីទរបស់សមាគមក្លឹបអឺរ៉ុប (ECA) នៅទីក្រុងហ្សឺណែវនៅថ្ងៃចន្ទនេះទេ។

The Sun បញ្ជាក់ថាអ្នកទាំងបីដែលដឹកនាំដោយប្រធានាធិបតីម៉ាឌ្រីតលោក Florentino Perez ប្រធានក្លឹប Barca លោក Joan Laporta និងប្រធានក្លិប Juve លោក Andrea Agnelli បានចាប់ផ្តើមពិភាក្សាជាមួយក្រុមហ៊ុន PR ដ៏ធំមួយដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍និងទីក្រុងព្រុចសែលខណៈពួកគេកំពុងស្វែងរកគម្រោងដើម្បី Super League ឲ្យដំណើរឡើងវិញ ។

អត្ថបទដកស្រង់

Share.

About Author

Leave A Reply