ខ្សែប្រយុទ្ធ Romelu Lukaku របស់ក្រុមតោខៀវ Chelsea ថារូបគេមិនដែលចង់ឲ្យអ្នកដទៃប្រៀបធៀបខ្លួនទៅនឹងម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាល Cristiano Ronaldo ឡើយ។
ការវិលត្រឡប់របស់ Lukaku មកកាន់តោខៀវ Chelsea នឹងការផ្ទេររបស់របស់ Ronaldo ទៅ Manchester United ត្រូវបានគេលើកមកវែកញែកជុំវិញទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ទោះជាយ៉ាងណាសមីខ្លួនបានបញ្ជាក់ថាខ្លួនមិនដែរចង់បានការប្រៀបធៀបទៅនឹង Ronaldo ឡើយ។
ថ្លែងទៅកាន់អ្នកសារពត៍មាន Lukaku បាននិយាយថា”សូមកុំប្រៀបធៀបខ្ញុំទៅនឹង Cristiano Ronaldo។គាត់គឺជាគឺជាកីឡាករល្អបំផុតទាំងបីនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។សមទ្ធផលជាច្រើនដែលគាត់សម្រេចបាននៅថ្ងៃនេះសម្រាប់កីឡាករជំនាន់ខ្ញុំ វាគឺជាអស្ចារ្យបំផុត” ។
អត្ថបទដកស្រង់៖ Sportmole