Ronaldo បំបែកកំណត់វីរបុរសអ៊ីរ៉ង់ ក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេឲ្យក្រុមជម្រើសជាតិ

Pinterest LinkedIn Tumblr +

ខ្សែប្រយុទ្ធ Cristiano Ronaldo បានតែតបញ្ចូលទីចំនួន២គ្រាប់ ជួយព័រទុយហ្គាល់វាយបកយកឈ្នះអៀរឡង់ចុងម៉ោងដោយលទ្ធផល ២ទល់នឹង១ នឹងបានធ្វើឲ្យរូបគេបំបែកត្រាជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងឲ្យក្រុមជម្រើសជាតិ។

កំណត់ត្រានេះដើមឡើយគឺកាន់កាប់ខ្សែប្រយុទ្ធ Ali Diei របស់់អឺរ៉ង់ ដែលមានគ្រាប់បាល់១០៩គ្រាប់ ខណៈពេលនេះវាបានធ្លាក់ទៅលើ Ronaldo វិញម្ដង ក្រោយរកបាន២គ្រាប់យប់មិញ ដែលធ្វើឲ្យរូបគេមានគ្រាប់បាល់១១១គ្រាប់។

គួរបញ្ជាក់ថា២គ្រាប់នោះ Ronaldo ធ្វើបាននៅនាទី៨៩ និង ៩០+៦ នឹងបានជួយឲ្យព័រទុយហ្គាល់បន្តឈរលើកំពូលតារាង ពូលA ដោយមាន១០ពន្ទុ។

អត្ថបទដកស្រង់៖ Daily Mail

Share.

About Author

Leave A Reply