Ronaldo ប្រហែលមិនទាន់អាចបង្ហាញខ្លួនលើកដំបូងឲ្យ Man United នៅថ្ងៃសៅរ័នេះទេ

Pinterest LinkedIn Tumblr +

តារាឆ្នើមសញ្ជាតិព័រទុយហ្កាល់វ័យ ៣៦ ឆ្នាំអាចនីងបង្ហាញខ្លួនដំបូងអោយក្រុមបិសាចក្រហម Manchester United នៅថ្ញៃអង្គារសប្តាហ៏ក្រោយ។

 

ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះ គ្រោងនីងទៅហ្វឹកហាត់នៅ Carrington នៅសប្តាហ៍នេះជាលើកដំបូង ក្រោយធ្វើចាត្តាឡីស័កចំនួន ៥ ថ្ងៃក្នុងការដាក់ឲ្យនៅដាច់ដោយលែកតាមច្បាប់ Covid ។ ប៉ុន្តែប្រភពពត៍មាន The Sun បានរាយការណ៍ថា Rolnado នឹងមានពេលវេលាតិចតួចណាស់ក្នុងការត្រៀមខ្លួនសម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League ជាមួយក្រុម Newcastle នៅ Old Trafford នៅថ្ងៃសៅរ៏សប្តាហ៏នេះ។

Ronaldo ត្រូវបានគេរំពឺងជាខ្លាំងថាប្រហែលជាត្រូវលោក Ole Gunnar Solskjaer ដាក់រូបលោកអង្គុយកៅអីបំម្រុងសិនពេលប្រកួតទល់នឹងក្រុម Newcastle។ ប៉ុន្តែអតីតតារាឆ្នើមរបស់ក្រុម Real Madrid រូបនេះអាចជាបជម្រើសដំបូងពេលក្រុមបិសាចក្រហមប៉ះក្រុមក្រុម Young Boys សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។

ការផ្ទេររបស់ Ronaldo នៅរដូវក្ដៅនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយក្រុមបិសាចក្រហមបានចំណាយទឹកប្រាក់ប្រហែល ១៩,៨ លានផោនទៅឲ្យ Juventus ក្រោយចាកចេញពីក្លិបបិសាចក្រហមអស់រយះពេល ១២ ឆ្នាំ។

ដកស្រង់ចេញពី: Daily mail

Share.

About Author

Leave A Reply