Saul Niguez ត្រូវបានបញ្ជាក់ថាក្លាយជាម្ចាស់លេខ១៧នៅក្រុម Chelsea ក្រោយផ្ទេរពី At.Madrid ក្នុងលក្ខខណ្ឌខ្ចីជើង។
ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះបានផ្លាស់ទៅកីឡដ្ឋាន Stamford Bridge នៅថ្ងៃចុងក្រោយមុនបិទទីផ្សារដោះដូរកីឡាករ ដែលបានក្លាយជាការចុះហត្ថលេខាលើកទី ៣ របស់លោក Thomas Tuchel បន្ទាប់ពី Romelu Lukaku និង Marcus Bettinelli ។
យ៉ាងណាមិញក្លិបតោខៀវ Chelsea បានបញ្ជាក់ថា Saul នឹងពាក់អាវលេខ ១៧ ដែលជាលេខអាវចាស់របស់គេដែលពាក់វាកំឡុងពេលលេខឲ្យ At.Madrid ២រដូវកាលដំបូង។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចនឹងបង្ហាញខ្លួនជាលើកដំបូងឲ្យក្រុមតោខៀវ Chelsea ពេលប៉ះ Aston Villa សម្រាប់ក្របខណ្ឌ Premier League នៅថ្ងៃទី ១១ ខែកញ្ញា។
អត្ថបទដកស្រង់ ៖ Sportmole