Tottenham Hotspur ព្រមព្រៀងជាមួយ Barcelona ក្នុងការនាំយក Emerson Royal

Pinterest LinkedIn Tumblr +

ក្រុមមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថាបានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាលើខ្សែការពារ Emerson Royal របស់ក្រុម Barcelona បន្ទាប់ពីយល់ព្រមលើតម្លៃខ្លួន ២៥,៧ លានផោន។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះដើមឡើយបានចូលរួមជាមួយក្រុមយក្សកាតាឡានកាលពីខែមករាឆ្នាំ ២០១៩ ប៉ុន្តែមិនស្ថិតក្នុងគម្រោងរបស់ក្លិបឡើយ ផ្ទុយទៅវិញរូបគេត្រូវបានលក់ទៅឲ្យក្លិប Real Betis វិញ មុនពេលផ្លាស់មកវិញនៅឆ្នាំ២០២១នេះ។

Emerson បានបង្ហាញខ្លួន ៣ ដងរួចមកហើយសម្រាប់រដូវកាលថ្មី La Liga ឆ្នាំ ២០២១-២២ ប៉ុន្តែដោយសារតែស្ថានភាពហិរញ្ញវត្ថុប្រែប្រួល ខ្សែការពារ័យ២២ឆ្នាំរូបនេះនឹងត្រូវលក់ចេញឆាប់ៗខាងមុខ។

ថ្មីៗនេះក្រុមមាន់ខ្នាយមាស Tottenham បានបង្ហាញចំណាប់ក្នុងការចុះហត្ថលេខាលើ Emerson ហើយឥឡូវនេះសារព័ត៌មាន Daily Mail បានអះអាងថា Barca បានទទួលយកការដេញថ្លៃចំនួន ២៥.៧ លានផោនហើយ។

ក្រុម Barcelona ត្រូវបានគេរាយការណ៍ថានឹងធ្វើការផ្លាស់ប្តូរខ្សែការពារ Hector Bellerin របស់ក្រុមកាំភ្លើងធំដើម្បីជំនួស Emerson ដែលរកបាន ៥ គ្រាប់និង Assist ១០ គ្រាប់បន្ថែមទៀតក្នុងចំណោមការបង្ហាញខ្លួន ៧៩ ប្រកួតសម្រាប់ Betis ។

អត្ថបទដកស្រង់៖ Sportmole

Share.

About Author

Leave A Reply