មេធំ PSG ទម្លាយឲ្យដឹងថា តាមពិតទៅ Messi មិនមានគម្រោងមកលេងនៅ PSG ទេ

Pinterest LinkedIn Tumblr +

នាយកផ្នែកកីឡារបស់ក្លឹប Paris Saint-Germain លោក Leonardo បានសារភាពថា Lionel Messi ចង់ស្នាក់នៅជាមួយក្រុម Barcelona នៅរដូវក្តៅនេះ មុនពេលផ្លាស់មកលេងនៅ Ligue 1 ។

កិឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានចាកចេញពីក្លិបដែលធ្លាប់រួមរស់អស់រយៈពេល២១ ឆ្នាំ ដោយក្លឹបកាតាឡាន់មិនមានលទ្ធភាពរក្សាម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យកាលបានចំពេលមានបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ។ហើយទីបំផុត Messi បានចុះកុងត្រារយៈពេល ២ ឆ្នាំជាមួយ PSG។

លោក Leonardo បានប្រាប់ Canal Plus ថា “ខ្ញុំមិនអាចលាក់បាំងថាយើងធ្លាប់ទាក់ទងគ្នាពីមុនទេ។យើងបានទាក់ទងគាត់តាំងពីខែមករា នៅពេលដែលកុងត្រាគាត់នៅសល់រយៈពេល៦ខែ។ខ្ញុំគិតថាគំនិតរបស់គាត់គឺចង់នៅ Barca និយាយដោយស្មោះត្រង់ទៅគាត់ប្រាកដថាគាត់មិនចង់ទៅណាទេ គាត់ចង់បញ្ចប់អាជីពរបស់គាត់នៅទីនោះ។ប៉ុន្តែគ្រប់យ៉ាងមានការប្រែប្រួល ដោយសារតែគាត់សម្រេចគ្រងឈុត PSG ដែលជារឿងមួយអស្ចារ្យបំផុត”។

អត្ថបទដកស្រង់៖ Sportmole

 

 

Share.

About Author

Leave A Reply