បើសិនជា Haaland ចាកចេញមែន Dortmund នឹងដាក់គោលដៅយកខ្សែប្រយុទ្ធរូបនេះធ្វើជាអ្នកជំនួស

Pinterest LinkedIn Tumblr +

យោងតាមរបាយការណ៍មួយបានឱ្យដឹងថា Borussia Dortmund បានកំណត់អត្តសញ្ញាណខ្សែប្រយុទ្ធរបស់ក្រុមតោខៀវ Chelsea គឺកីឡាករ Timo Werner បើសិនជា Haaland ចាកចេញពីក្លិបនៅរដូវកាលក្រោយ។

Haaland ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងក្នុងការផ្លាស់ចេញពីក្លិបអាឡឺម៉ង់ ដោយខ្សែប្រយុទ្ធរូបនេះត្រូវបានក្លិបធំៗជាច្រើនរំពឹងថានឹងអាចផ្ទេររូបនេះបានក្នុងតម្លៃ៦៨ លានផោនរដូវក្តៅក្រោយ។ទោះជាយ៉ាងណាកាសែត Bild បានចុះផ្សាយថា Werner នឹងក្លាយជាគោលដៅកំពូលម្នាក់ក្នុងចំណោមបេក្ខជនផ្សេងទៀត ដែលក្រុម Dortmund ត្រៀមយកមកជំនួស។

គូរបញ្ជាក់ថាកីឡាករវ័យ ២៥ ឆ្នាំរូបនេះបានបាត់បង់ជម្រើស១១នាក់ដំបូង នៅក្រុមតោខៀវ បន្ទាប់ពីការមកដល់របស់ Romelu Lukaku នៅរដូវក្តៅនេះ ហើយនេះក៏សញ្ញាមួយដែលអាចនឹងធ្វើឲ្យរូបគេសម្លឹងមកក្លិបថ្មី ដើម្បីបំពេញកង្វះនៃការលេងផងដែរ។

អត្ថបទដកស្រង់៖ Sportmole

Share.

About Author

Leave A Reply