Sadio Mane បានរកគ្រាប់បាល់ទី ១០០ របស់ខ្លួនអោយក្រុមហង្សក្រហម Liverpool ខណៈកីឡាករសញ្ជាតិសេណេហ្គាល់រូបនេះបានជួយ ហង្យក្រហមឡើងឈរលើកំពូលតារាងនៃក្របខណ្ឌ Premier League ក្រោយយកឈ្នះលើក្រុម Crystal Palace ដោយលទ្ធផល ៣ទល់នឹង ០។
គ្រាប់បាល់ទី១០០ របស់ Mane បានកើតឡើងក្នុងការបង្ហាញខ្លួនលើកទី ២២៤ សម្រាប់ក្រុមហង្សក្រហម ដោយសុតបញ្ចូលលើក្រុម Crystal នៅតង់ទី១ ខណៈខ្សែប្រយុទ្ធ Mohamed Salah និងខ្សែបម្រើ Naby Keita រកបានម្នាក់មួយគ្រាប់បន្ថែមនៅតង់ទីពីរ។
លើសពីនេះទៅទៀត Mane បានបង្កើតកំណត់ត្រាថ្មីនៅ Premier League ក្នុងនាមជាកីឡាករដែលអាចសុតបញ្ចូលទីលើគូរប្រជែងក្នុងចំណោម៩ប្រកួតជាប់ៗគ្នា ដោយបានស៊ុតបញ្ចូលទីទល់នឹង Crytal Palace ។
អត្ថបទដកស្រង់៖ Besoccer