ខ្សែប្រយុទ្ធ Joao Felix បានរងការពិន័យពីសហព័ន្ធបាល់ទាត់អេស្ប៉ាញចំនួន២ប្រកួត បន្ទាប់ពីរូបគេទទួលបានកាតក្រហមក្នុងជំនួបទល់នឹងក្រុម Athletic Bilbao កាលពីសប្ដាហ៍មុន ក្រោយបង្ហាញកាយវិការមិនសមរម្យក៏ដូចជាប្រើពាក្យសំដីមិនសមរម្យទៅលើអជ្ញាកណ្ដាលក្នុងការប្រកួត។
បើតាមរបាយការណ៍ពីគណៈកម្មាធិការប្រកួតបានបញ្ជាក់ថា ចំពោះការពិន័យនេះ គឺមួយសម្រាប់កាតក្រហមនិងមួយទៀតសម្រាប់ប្រតិកម្មរបស់គេ។
នេះមានន័យថាកីឡាករព័រទុយហ្គាល់នឹងត្រូវបានខកខានការប្រកួតនៅថ្ងៃអង្គារជាមួយ Getafe និងការប្រកួតថ្ងៃសៅរ៍ជាមួយ Alaves ។
អត្ថបទដកស្រង់៖ Besoccer