មេធំ Dortmund សារភាពថា ការរក្សា Haaland គឺរឿងលំបាកបំផុត

Pinterest LinkedIn Tumblr +

នាយកប្រតិបត្តិក្លឹប Borussia Dortmund លោក Hans-Joachim Watzke បានសារភាពថា ក្លិបមិនអាចធានាថា Erling Haaland នឹងបន្តស្នាក់នៅក្លិបសម្រាប់រដូវកាលក្រោយនោះទេ។

ជាការពិតណាស់កីឡាករវ័យ២១ឆ្នាំរូបនេះ ត្រូវបានក្លិបជាច្រើនកំពុងចាប់អារម្មណ៍ ក្នុងនោះរួមមាន ក្រុមតោខៀវ Chelsea, Manchester City, Manchester United, Real Madrid និង Paris Saint-Germain សុទ្ធតែចាប់អារម្មណ៍ដូចគគ្នា។

ជាមួយគ្នានេះ​ តម្លៃខ្លួនរបស់កីឡាករន័រវេសរូបនេះត្រូវបានគេរំពឹងថានឹងធ្លាក់មកត្រឹម ៦៤ លានផោននៅរដូវក្តៅឆ្នាំ ២០២២ ហើយលោក Watzke បង្ហាញក្ដីបារម្ភថា ក្លិបនឹងពិបាកក្នុងការរក្សារូបគេ ព្រោះក្លិបដែលមានលទ្ធភាពមួយចំនួនបានត្រៀមខ្លួនរួចរាល់ដើម្បីបង់ប្រាក់។

លោក Watzke បានប្រាប់សារព័ត៌មានអាល្លឺម៉ង់ថា” ពិតណាស់វានឹងពិបាករក្សា Haaland។ខ្ញុំមិនអាចធានាចំពោះរឿងនេះទាំងស្រុងនោះទេ ប៉ុន្តែយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីរក្សាកីឡាករកំពូល ៗ របស់យើង។

អត្ថបទដកស្រង់៖  Sportmole

Share.

About Author

Leave A Reply