អតីតគ្រូ Spurs ថា Ronaldo នឹងអាចជំនួសលោក Ole ក្នុងនាមជាគ្រូបង្វឹកក្រុមបិសាចក្រហម

Pinterest LinkedIn Tumblr +

លោក Tim Sherwood អតីតអ្នកចាត់ការក្រុម Tottenham Hotspur បានអះអាងថា Cristiano Ronaldo នឹងអាចមានសមទ្ធភាពគ្រប់គ្រាន់ក្នុងការជំនួសតំណែងរបស់លោក Ole Gunnar Solskjaer ក្នុងនាមជាគ្រូបង្វឹកបិសាចក្រហមនាពេលអនាគត។

ជាការពិតណាស់ Ronaldo បានស៊ុតបញ្ចួលទី៤គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន៣លើកសម្រាប់ក្រុម្ចាស់ជើងឯកអង់គ្លេស២០សម័យ បន្ទាប់ពីបានចាកចេញពីក្រុម Juventus នៅចុងថ្ងៃផុតកំណត់នៃទីផ្សារដោះដូរកីឡាករនៅរដូវក្ដៅនេះ។

កីឡាករវ័យ ៣៦ ឆ្នាំរូបនេះត្រូវបានគេជឿជាក់ថានឹងបន្តអាជីពបាល់ទាត់របស់ខ្លួនយ៉ាងហោចណាស់៤ឆ្នាំទៀត ខណៈលោក Sherwood បានអះអាងថាកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះអាចជំនួសលោក Solskjaer ជាអ្នកចាត់ការទូទៅរបស់ Man United នាពេលអនាគត។

លោក Sherwood បាននិយាយថាយ៉ាងដូច្នេះថា” អ្នករាល់គ្នាប្រាកដជាបានឃើញការបង្ហាញខ្លួនយ៉ាងល្អរបស់គាត់នៅលើឆាកអន្តរជាតិថ្មីៗនេះ ហើយមានមនុស្សជាច្រើនបានស្រែកយ៉ាងខ្លាំងថាគេនឹងក្លាយជាអ្នកចាត់ការ ១០០%។ខ្ញុំហ៊ានផ្នាល់ថាគេនឹង ក្លាយជាអ្នកចាត់ការក្រុម Manchester United ក្នុងរយៈពេល ១៨ ខែ។

លោកបន្តថា” នៅពេលណាដែល Ronaldo ចូលនិវត្តន៍ពីបាល់ទាត់គាត់នឹងក្លាយជាអ្នកចាត់ការទូទៅ ដោយស្វ័យប្រវត្តិ។ប៉ុន្តែបើសិនជាពួកគេអាចឈ្នះពានណាមួយក្នុងចំណោម Premier League, Champions League, FA Cup, Solskjaer នឹងនៅតែរក្សាការងាររបស់គាត់ប៉ុន្តែប្រសិនបើពួកគេមិន ឈ្នះអ្វីទាំងអស់ខ្ញុំគិតថា Man Utd នឹងរើសយក Ronaldo ជាជម្រើសបន្ទាប់។

អត្ថបទដកស្រង់៖ Sportmole

Share.

About Author

Leave A Reply