ធ្លាយដំណឺងថា AT បានទាក់ទងទៅកាន់ Ronaldo មុនពេលផ្លាស់ទៅកាន់ក្រុមបិសាចក្រហម

Pinterest LinkedIn Tumblr +

យោងតាមរបាយការណ៍មួយបានឲ្យដឹងថា កីឡាករ Cristiano Ronaldo បានបដិសេធឱកាសចូលរួមជាមួយក្រុម Atletico Madrid នៅរដូវក្តៅនេះមុនពេលចុះកុងត្រាជាមួយ Manchester United ។

ជាការពិតណាស់កីឡាករវ័យ៣៦ឆ្នាំរូបនេះបានចាកចេញពីក្រុម Juventus ដោយបានចូលរួមជាមួយក្លិបចាស់របស់ខ្លួនវិញ Manchester United នឹងបានចុះកុងត្រារយៈពេល២ឆ្នាំនៅ Old Trafford។

ទោះជាយ៉ាងណាបើយោងតាមប្រភពពីប្រទេសអេស្ប៉ាញបានរាយការណ៍ថា ភ្នាក់ងាររបស់ Ronaldo គឺលោក Jorge Mendes បានព្យាយាមត្រួលត្រាយផ្លូវដើម្បីផ្ដល់ឳកាសដល់កីឡាករវ័យ៣៦ឆ្នាំរូបនេះត្រឡប់ទៅលេងនៅប្រទេសអេស៉្បាញវិញ។

យ៉ាងណាមិញរបាយការណ៍បញ្ជាក់ថា ក្លិប Real Madrid មិនមានគម្រោងនាំតារាឆ្នើមរបស់ខ្លួនមកវិញឡើយ ចំពេលក្លិប Barcelona មិនអាចមានលទ្ធភាពទិញកីឡាករព័រទុយហ្គាល់ ខណៈក្រុម Atletico ត្រូវបានគេចាត់ទុកថាជាជម្រើសតែមួយគត់ដែលអាចធ្វើទៅបានប្រសិនបើខ្សែប្រយុទ្ធរូបនេះត្រលប់ទៅក្របខ័ណ្ឌកំពូលអេស្ប៉ាញវិញ។

ទោះយ៉ាងណា Ronaldo មិនចាប់អារម្មណ៍ក្នុងការផ្លាស់ទៅលេងនៅ Atletico ទេខណៈដែលក្រុមម្ចាស់ជើងឯក La Liga ក៏បានដកខ្លួនចេញផងដែរ ព្រោះពួកគេមិនចង់ចុះហត្ថលេខាលើវីរៈបុរសក្លិបគូររបស់ប្រជែងរបស់ពួកគេ។

អត្ថទដកស្រង់៖ Sportmole

Share.

About Author

Leave A Reply