Bale ភ្ញាក់ផ្អើល ពេលដឹងថាខ្លួននឹងសម្រាកព្យាបាលរបួសរយៈពេល២ខែ

Pinterest LinkedIn Tumblr +

ខ្សែប្រយុទ្ធ Gareth Bale នឹងត្រូវអវត្តមានរយៈពេលជាងពីរខែដោយសាររបួសសរសៃពួរ។ខណៈរូបគេបានបង្ហាញអារម្មណ៍ខកចិត្តជាខ្លាំងបន្ទាប់ពីទទួលដំណឹងមិនល្អមួយនេះ។

ជាមួយការវិលត្រឡប់មកវិញសារជាថ្មី Bale ក៏ត្រូវបានអ្នកគាំទ្រមួយចំនួនរិះគន់គេយ៉ាងខ្លាំង ទៅលើទម្រង់លេងបច្ចប្បន្ន បន្ទាប់ពីវិលត្រឡប់ពីការខ្ចីជើងអស់មួយរដូវកាលនៅក្លឹបចាស់របស់គេគឺ Tottenham ។

ជាមួយគ្នានេះដែរអ្នកកាសែតអេស្ប៉ាញ Miguel Angel Diaz រាយការណ៍ថា Gareth Bale នឹងត្រូវអវត្តមានយ៉ាងហោចណាស់ ៨ សប្តាហ៍ដែលមានន័យថារូបគេនឹងខកខានការប្រកួត Champions League បីដង (Sheriff  ចំនួនមួយប្រកួតនិង Sakhtar Donest ចំនួន២ប្រកួត) ។


លើសពីនេះបើតាមអ្នកកាសែតខាងលើបានរាយការណ៍ថា Bale មានអារម្មណ៍មិនសប្បាយចិត្តទេ បន្ទាប់មានបញ្ហានេះរបួសនេះ ក្រោយទើបតែចាប់ផ្ដើមរដូវកាលបាន៣ប្រកួតឲ្យ Real Madrid។

អ្វីដែលអាក្រក់បំផុតនោះគឺថា Gareth Bale នឹងខកខានការប្រកួត El Clasico នៅថ្ងៃទី ២៤ ខែតុលានៅឯកីឡាដ្ឋាន Camp Nou ។

អត្ថបទដកស្រង់៖ Besoccer

Share.

About Author

Leave A Reply