គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បាននិយាយថា Edinson Cavani មិនស័ក្តិសមនឹងចូលរួមការប្រកួត EFL Cup ជុំទី ៣ នៅថ្ងៃពុធនេះជាមួយ West Ham United ឡើយ។
ជាការពិតណាស់ Cavani ទើបតែជាសះស្បើយពីរបួសវិញ ខណៈរូបគេក៏បានចូលរួមហ្វឹកហាត់ត្រៀមសម្រាប់ជំនួបទល់នឹងក្រុមញញួរធំក្នុងពានរង្វាន់ League Cup ផងដែរ។
ទោះជាយ៉ាងណា Solskjaer បានបញ្ជាក់ថាការអវត្តរបស់កីឡាករអ៊ុយរ៉ាហ្គាយរូបនេះ ដោយសារតែរូបគេមិនទាន់បានត្រៀមខ្លួនរួចរាល់។
លោក Solskjaer បានប្រាប់ MUTV ថា “(Cavani) មិនបានហ្វឹកហាត់គ្រប់គ្រាន់ដើម្បីក្លាយជាផ្នែកមួយនៃក្រុមនោះទេ។គេកំពុងព្យាយាមស្ថារកាយសម្បរទាត្រឡប់មកដូចដើមវិញ។ពេលណាដែលគេត្រៀមខ្លួនរួចរាល់ យើងនឹងឃើញវត្តមានរបស់គាត់”។
អត្ថបទដកស្រង់៖ Sportmole