ល្ហៀងៗថា! Real Madrid មានបំណងចង់ចុះហត្ថលេខាទៅលើកីឡាករម្នាក់របស់ Ajax នៅឆ្នាំ ២០២២

Pinterest LinkedIn Tumblr +

ក្រុមអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថាមានការចាំអារម្មណ៏ចង់នាំយកខ្សែប្រយុទ្ធ Antony របស់ក្រុម Ajax មកកាន់ទឹកដី Bernabeu ។

កីឡាករវ័យ ២១ ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹបថ្មីរបស់គាត់នៅប្រទេសហូឡង់ខែកក្កដាឆ្នាំ ២០២០ ហើយរូបគេជាកូនក្រុមដ៏សំខាន់ម្នាក់សម្រាប់លោក Erik ten Hag ដែលធ្វើឱ្យក្រុមយក្ស Ajax ស្ថិតនៅកំពូលតារាងបណ្តុះអាសន្នថែមទៀតផង។ ខណះនេះផងដែរ Antony នៅសល់ពេល ៤ ឆ្នាំទៀតដើម្បីបន្តកិច្ចសន្យារបស់គាត់របស់ក្រុម Ajax។

យោងតាមសារពណ៏មាន Fichajes ប្រធានក្លឹប Real Madrid លោក Florentino Perez បាននិយាយថារូបលោកត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់សំណើទៅលើកីឡាករអន្តរជាតិអាយុក្រោម ២៣ ឆ្នាំប្រេស៊ីលរូបនេះនៅឆ្នាំ ២០២២ ។ របាយការណ៍នេះបានអះអាងមួយទៀតថា Perez ក៏ចង់បានកីឡាករ Kylian Mbappe ដែលអាចនិងចូលរួមជាមួយក្រុមខ្លួនផងដែរក្នុងការផ្ទេរដោយគ្មានដំម្លៃខ្លួននៅរដូវក្តៅក្រោយប្រសិនបើគាត់មិនចុះកុងត្រាថ្មីជាមួយ Paris Saint-Germain។

បច្ចប្បន្ននេះ Antony បានស៊ុតបាល់បញ្ចូលទី ១ គ្រាប់និងបញ្ជូនបាល់ ឲ្យ មិត្តរួមក្រុម ២ ដងក្នុងការបង្ហាញខ្លួន ៥ លើកសម្រាប់ក្រុម Ajax នៅរដូវកាលនេះនឹងត្រូវជួបជាមួយ Sporting Lisbon ក្នុងក្របខ័ណ្ឌ Champions League នៅថ្ងៃទី ១៥ ខែកញ្ញា។

ដកស្រង់ចេញពី Sportmole

Share.

About Author

Leave A Reply