អីយ៉ាស់! Man UTD ចង់ចែចូវយកកីឡាកររបស់ក្រុម Dortmund និង West Ham United ពីររូបនេះ

Pinterest LinkedIn Tumblr +

ក្រុមបិសាចក្រហម Manchester United មានការចាប់អារម្មណ៏ចង់ចុះហត្ថលេខាយកលើ Haaland របស់ក្រុម Dortmund និង Declan Rice របស់ក្រុម West Ham United នៅរដូវក្តៅក្រោយនេះបើយោងតាមសារពណ៏មាន Manchester Evening News។

សម្រាប់កីឡាករសញ្ចាតិន័រវែស Haaland បានចាប់ផ្តើមរដូវកាលថ្មីដោយបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុមរបស់ខ្លួន BVB ដោយមានតម្លៃខ្លួន ៦៧ លានផោនក្នុងកិច្ចសន្យាថ្មីរបស់កីឡាករវ័យ ២១ ឆ្នាំរូបនេះហើយ ខណះនោះមានក្លឹបធំមួយចំនួនត្រូវបានគេរំពឹងថានឹងមានការប្រជែងគ្នាដើម្បីចុះហត្ថលេខារូបគេផងដែរ។ ទន្ទឹមនឹងនេះដែរត្រូវបានគេផ្សារភ្ជាប់ថាកីឡាករ Declan Rice របស់ក្រុមញញួរធំនិងតម្លៃខ្លួន ១០០ លានផោន។

យោងតាមអ្នកកាសែត Manchester Evening News លោក Samuel Luckhurst បាន ឲ្យដឹងថា Man United និងនាំកិឡាករពីរូបនេះ Haaland និង Rice មកកាន់ទឹកដី Old Trafford នៅរដូវក្តៅខាងមុខនេះអោយបាន។

គួរបញ្ចាប់ផងដែរ Haland ស៊ុតបញ្ចូលទីបាន ១១ ដងក្នុងការបង្ហាញខ្លួនចំនួន ៨ លើកហើយឥឡូវនេះគាត់បានស៊ុតបញ្ចូលទីចំនួន ៦៨ គ្រាប់ក្នុងចំណោម ៦៧ ប្រកួតសម្រាប់ក្រុមយក្សអាល្លឺម៉ង់នៅក្នុងការប្រកួតទាំងអស់។ រីឯ Rice បង្ហាញខ្លួនបាន ១៥១លើក និងមានការស៊ុតបញ្ចូលទីបាន ៦គ្រាប់សម្រាប់ក្រុម West Ham។

ដកស្រង់ចេញពី Sportmole 

Share.

About Author

Leave A Reply