ព្រមលក់អត់? Manchester City សម្លឺងមើលឃើញកីឡាករសំខាន់ម្នាក់របស់ PSG រូបនេះ

Pinterest LinkedIn Tumblr +

ក្រុមម្ខាស់ជើងឯក Premer League Manchester City ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំសំណើរទិញយកកីឡាករ Kylian Mbappe របស់ក្រុម Paris Saint-Germain នៅខែមករាខាងមុខនេះ។

សម្រាប់កីឡាករសញ្ចាតិបារាំង Mbappe បានចាប់ផ្តើមរដូវកាលថ្មីនៅតែបង្ហាញទម្រង់លេងរបស់់ខ្លួនយ៉ាងល្អសម្រាប់ក្រុមអ្នកមាន Paris ។ ដោយ Mbappe អាចនិងផុតកិច្ចព្រមព្រៀងជាមួយ PSG នៅខែមិថុនាខាងមុខនេះ ទើបធ្វើអោយក្រុម Man City មានការចាប់អារម្មណ៏រូបគេជាខ្លាំង ខណះនោះក្រុម Real Madrid ក៏បានព្យាយាមចុះហត្ថលេខានាំយកកីឡាករវ័យ ២២ឆ្នាំរូបនេះ ប៉ុន្តែមិនអាចបញ្ចុះបញ្ចូល Paris ឱ្យលក់បានឡើយ។ រីឯក្រុមបិសាចក្រហម Manchester United និង Liverpool ក៏ធ្លាប់មានទំនាក់ទំនងជាមួយអតីតកីឡាករវ័យក្មេង Monaco ផងដែរ។

Mbappe អាចនឹងមានការពិភាក្សាកិច្ចសន្យាជាមួយ Man City នៅក្នុងខែមករាប្រសិនបើគាត់មិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនៅប៉ារីស។

គួរបញ្ចាក់ផងដែរ Mbappe រកគ្រាប់បាល់បាន ១៣៦ គ្រាប់ក្នុងការបង្ហាញខ្លួន ១៧៩ ដងសម្រាប់ក្រុម Paris និងអាចរកគ្រាប់បាល់នៅគ្រប់ការប្រកួតទាំងអស់។

ដង់ស្រង់ចេញពី Sportmole

Share.

About Author

Leave A Reply