យ៉ាងម៉េចចេះ! Man United បោះបង់ការចង់បានកីឡាករ West Ham ទៀតហើយ

Pinterest LinkedIn Tumblr +

ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាកំពុងត្រៀមខ្លួនបញ្ចប់ការតាមប្រមាញ់យក Declan Rice ដោយ Man UTD ឥឡូវនេះកំពុងសម្លឹងមើលជម្រើសផ្សេងជំនួសខ្សែបម្រើរបស់ក្រុម West Ham United នេះ។

 

កីឡាករសញ្ជាតិអង់គ្លេសរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញនៅរដូវក្តៅនេះប៉ុន្តែទីផ្សារដោះដូរកីឡាករត្រូវបានបិទដោយសារខ្សែបម្រើរូបនេះនៅតែស្ថិតក្នុងក្រុម West Ham ។ លោក Ole Gunnar Solskjaer គ្រូបង្វឹកក្រុម Man United ត្រូវបានគេនិយាយថាកោតសរសើរយ៉ាងខ្លាំងចំពោះទម្រង់លេងរបស់កីឡាករវ័យ ២២ ឆ្នាំរូបនេះ។

ទោះយ៉ាងណាបើយោងសារពណ៏មាន ESPN នៅ Old Trafford ឥឡូវនេះកំពុងសម្លឹងមើលជម្រើសផ្សេងទៀតសម្រាប់ Rice ដោយរូបគេមានតម្លៃខ្លួនថ្លៃពេក។ របាយការណ៍នេះអះអាងពីម្ខាស់ក្លឺបនៅ Man United មិនច្បាស់ថាតើ Rice មានសមត្ថភាពអាចនាំអោយក្រុមទៅកម្រិតមួយទៀតបានទេខណៈដែលបិសាចក្រហមមិនបានត្រៀមខ្លួនដើម្បីបំពេញតាមការស្នើសុំរបស់ West Ham ដែលត្រូវបានគេជឿថា ៩០ លានផោន។

ជាលទ្ធផលក្រុមរបស់លោក Solskjaer ឥឡូវនេះកំពុងសម្លឹងឃើញខ្សែបម្រើកណ្តាលផ្សេងទៀតដែលអាចត្រូវបានកំណត់គោលដៅនៅពេលដែលទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ។

បច្ចប្បន្ននេះ Rice បានស៊ុតបញ្ចូលទីបាន ១ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៦ លើកសម្រាប់ក្រុមញញួរធំអំឡុងយុទ្ធនាការឆ្នាំ ២០២១-២២ ។

ដកស្រង់ចេញពី Sportmole

Share.

About Author

Leave A Reply