ក្រុម Bayern Munich ទទួលបានជ័យជម្នះ៣ពិន្តុបន្ថែមទៀតឡើងទៅលើកំពូលតារាង Bundesliga ក្រោយឈ្នះក្រុមម្ខាស់ផ្ទះ Greuther Furth ក្នងលទ្ធផល ៣-១ ទោះបីជាលេងត្រឺម ១០ នាក់ក៏ដោយ។
ជាការពិតណាស់ក្រុមភ្ញៀវ Bayern នៅតែបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះរបស់ខ្លួនក្រុមការដឺកនាំលោក Nagelsmann។ ដោយក្រុម Bayern បានបើកការនាំមុខមុនដោយកីឡាករ Thomas Muller នៅនាទីទី ១០ រីឯ Joshua Kimmich ក៏មាន១គ្រាប់បន្ថែមទៀត។ ខណៈនោះផងដែរ Benjamin Pavard របស់ក្រុម Bayern បានស្លាយកាត់ទៅលើកីឡាករ Green ក្រុមម្ខាស់ផ្ទះ ត្រូវបានអជ្ញាកណ្តាលបណ្តេញចេញនៅ នាទីទី ៤៨ មិនបានប៉ុន្មានផងគ្រាប់បាល់ទីបីកើតឡើងពី Griesbeck ស៊ុតបញ្ចូលទីខ្លួនក្រុមខ្លួនឯង។ ក្រុម Greuther ក៏មានការស៊ុតបញ្ចូលទីពី Itten នៅនាទីទី ៨៧ តែម្តង។
ជ័យជម្នះនេះសម្រាប់ក្រុមម្ចាស់ជើងឯកគឺជាជ័យជម្នះលើកទី ៥ របស់ពួកគេជាប់ៗគ្នាដោយពួកគេរកបាន ២៩ គ្រាប់ក្នុងការប្រកួត ៦លើកចុងក្រោយរបស់ពួកគេនៅក្នុងការប្រកួតទាំងអស់។ ឡើងឈរនៅកំពូលតារាង Bundesliga ដោយមាន ១៦ពិន្ទុក្នងដៃ។
ដកស្រង់ចេញពី BBC