ទីបំផុត! Messi អាចរក១គ្រាប់របស់ខ្លួនដំបូងបានហើយ​​​​​​​​​​​​មិនអោយអ្នកគាំទ្រខកចិត្តឡើយ

Pinterest LinkedIn Tumblr +

ក្រុម Paris St-Germain បាន៣ពិន្ទុបន្ថែមទៀតក្រោយទទួលជ័យជម្នះផ្តួលក្រុមភ្ញៀវ Manchester City ដោយលទ្ធផល ២-០ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ដ៏គួរឱ្យភ្ញាក់ផ្អើល។

ជាការពិតណាស់ក្រុមយក្សបារាំង PSG នៅតែជាក្រុមខ្លាំងដដែលក្រោមការដឹកនាំលោក Mauricio Pochettino។ ក្រុម Paris បានបើកកាលនាំមុខមុននៅដើមតង់ទី១ទៅលើ Man City កើ់តចេញពីសំណាក់កីឡាករ Gueye នៅនាទីទី 8តែម្តង។ ខណៈគ្រាប់ទី២ ពិតជាលេងសង់តង់គ្នាល្អមែនរវាង Kylian Mbappe និង Lionel Messi បានរកគ្រាប់បាល់ពីការស៊ុតជើងឆ្វេងមួយជើងយ៉ាងស្អាតនៅនាទីទី ៧៤ ហើយជាគ្រាប់ដំបូងសម្រាប់អតីតកីឡាកររបស់ក្រុម Bacelona រូបនេះផងដែរ។

គួររំលីកមកវិញថា Messi បានបង្ហាញខ្លួនជាលើកទី ៤ របស់គាត់សម្រាប់ PSG ហើយទើបតែរកគ្រាប់បាល់១គ្រាប់តែប៉ុណ្នោះចាប់តាំងពីចាកចេញពី Barcelona។

ដកស្រង់ចេញពី: BBC News

Share.

About Author

Leave A Reply