យ៉ាងម៉េចចេះវិញ! Real បាត់បង់៣ពិន្ទុបន្ថែមក្រោយចាញ់ក្រុមភ្ញៀវ Sheriff Tiraspol កាលពីយប់មិញនេះ

Pinterest LinkedIn Tumblr +

ក្រុមអធិរាជស Real Madrid រងកាលបរាជ័យរបស់ខ្លួនក្រោយចាញ់ក្រុមមកពីប្រទេសម៉ុលដាវី Sheriff Tiraspol ដោយលទ្ធផល ២-១ ក្នុងក្របខ័ណ្ឌ Champions League ពូល D។

ជាការពិតណាស់ក្រុមម្ខាស់ផ្ទះ Real Madrid បង្ហាញទម្រង់លេងមិនសូវបានល្អសោះដោយក្រុម Sheriff Tiraspol បានធ្វើការបើកការនាំមុខមុននៅតង់ទី១ ដោយកីឡាករ Yakhshiboev នៅនាទីទី ២៥តែម្តង។ ឈានចូលតង់ទី២កីឡាករ Karim Benzema តាមស្មើវិញដោយបាល់ប៉េណាល់ទី។ ក្រុម Sheriff Tiraspol ក៏មាន១គ្រាប់បាល់១គ្រាប់បន្ថែមទៀតពី Thill នៅនាទីទី ៨៩។

គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti បាននិយាយថាលោកមានការសោកស្តាយជាខ្លាំងខណៈដែលលោកមានអារម្មណ៍ថាក្រុមរបស់យើងសមនឹងឈ្នះ។ ដោយក្រុមលោក Ancelotti គ្រប់គ្រង់បាល់បានរហូតដល់ ៦៧% ពីការស៊ុត៣០ជើងនិងចំគោលដៅបាន ១១ជើង។

គួរបញ្ចាក់ថាជ័យជម្នះដ៏សំខាន់មួយនេះក្រុម Shakhtar Donetsk ឡើងឈរនៅលើកំពូលតារាងរីឯក្រុម Real Madrid ឈរនៅលេខរៀងទីពីរដោយមាន ៣ពីន្ទុក្នុងពូល D។

ដកស្រង់ចេញពីៈ BBC News

Share.

About Author

Leave A Reply