ល្អអីល្អយ៉ាងនេះ! Liverpool ទៅតាមលត់ក្រុមម្ខាស់់ផ្ទះ Porto ដល់ផ្ទះតែម្តង

Pinterest LinkedIn Tumblr +

ក្រុមហង្សក្រហម Liverpool បានទទួលជ័យជម្នះរបស់់ខ្លួនជាបន្តបន្ទាប់ទៀតក្រោយឈ្នះក្រុម Porto ក្នុងលទ្ធផល ៥-១ ដើម្បីឡើងទៅឈរកំពូលតារាង Champions League របស់ពួកគេកាលពីយប់មិញនេះ។

យើងបានឃើញហើយថាក្រុមការដឹកនាំរបស់លោក Jurgen Klopp ពិតជាអស្ចារ្យមែនទែន។ គ្រាប់បាល់ទាំងអស់របស់ក្រុមភ្ញៀវ Liverpool កើតចេញពីខ្សែប្រយុទ្ធ៣រូបរបស់ខ្លួនទាំងអស់ Mohamed Salah រកគ្រាប់បាល់១គ្រាប់បាល់ដំបូងអោយ Liverpool នៅនាទីទី ១៨នៅតង់ទី១។ Sadio Mane បានបន្តការនាំមុខរបស់ពួកគេនៅតង់ទី២តែម្តងរីឯ Salah មាន១គ្រាប់ទៀតផងដែរនៅនាទីទី ៦០។ ការតែតបាល់បញ្ចូលទីរបស់ Mehdi Taremi បានធ្វើឱ្យម្ចាស់ផ្ទះ Porto មានគ្រាប់បាល់១គ្រាប់ប៉ុន្តែមិនបានប៉ុន្មានផង Roberto Firmino ស៊ុតពីរគ្រាប់នៅនាទីទី ៧៧ និង ៨១។

គួរបញ្ចាក់ផងដែរក្រុម Liverpool ឡើងឈរកំពូលតារាងជាបណ្នោះអាសន្នមាន៦ពិន្ទុក្នុងដៃនៃពូល B រីឯក្រុមផ្សេងទៀតកាលពីថ្ងៃអង្គារ Luis Suarez បានស៊ុតបាល់ប៉េណាល់ទីនៅម៉ោងបន្ថែម ខណៈដែលក្រុម Atletico Madrid បានយកឈ្នះ ២-១ នៅលើទឹកដីក្រុម AC Milan។

ដកស្រង់ចេញពី: BBC​ News

Share.

About Author

Leave A Reply