អីយ៉ាស់! លេចឮថា Real Madrid កំពុងតែតាមចែចូវកីឡាករដែលត្រៀមនិងចាកចេញពី Spur ម្នាក់

Pinterest LinkedIn Tumblr +

ក្លិបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាទិញយក Serge Aurier បន្ទាប់ពីរូបគេត្រៀមនិងការចាកចេញពី Tottenham Hotspur នៅខែខាងមុននេះ។

ជាការពិតណាស់បន្ទាប់ពីការមកដល់របស់ Emerson Royal របស់អតីតរបស់ក្រុម Barcelona នៅរដូវក្តៅនេះធ្វើអោយកីឡាករវ័យ២៨ឆ្នាំ Aurier រូបនេះមិនសូវជាប់ជម្រើស១១នាក់របស់គ្រូបង្វឺកលោក Nuno Espirito Santo ប៉ុន្មានទេ។ ខណៈនិងនោះដែរ Aurier និងផុតកុងត្រាជាមួយ Tottenham នៅខែខាងមុននេះហើយឥឡូវនេះគាត់កំពុងស្វែងរកក្លឹបថ្មីផងដែរ។

កីឡាករសញ្ខាតិកូតឌីវ័រត្រូវបានគេដឺងថាមានទំនាក់ទំនងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុម Arsenal ប៉ុន្តែកីឡាករ Takehiro Tomiyasu ជាខ្សែការពារជម្រើសទី ១ របស់ក្រុមកាំភ្លើងធំដែលទើបតែទិញនេះមានរួចទៅហើយ។ អតីតខ្សែការពាររបស់ Paris Saint-Germain ក៏មានការផ្សារភ្ជាប់ជាមួយ Watford និង Spartak Moscow ខណៈដែល Everton ក៏ត្រូវបានគេចាប់អារម្មណ៍ដែរកាលពីប៉ុន្មានថ្ងៃមុននេះ។

ឥឡូវនេះបើយើងតាមសារពណ៍មានទស្សន៏ El Chiringuito បានរាយការណ៍ថា Real កំពុងរៀបចំផែនការក្នុងការទិញ Aurier ដោយលោក Carlo Ancelotti ចង់បង្កើនជម្រើសរបស់គាត់នៅខ្សែការពារស្តាំចំពេល Dani Carvajal មានបញ្ហារបួស។

សព្វថ្ងៃនេះ Aurier រកគ្រាប់បានចំនួន ៨ គ្រាប់និងបញ្ចូលបាល់អោយមិត្តរួមក្រុមរបស់ខ្លួនស៊ុតបញ្ចូលទីបាន ១៧ ដងពីការបង្ហាញខ្លួនចំនួន ១១០លើកអោយ Spur នៅចន្លោះឆ្នាំ ២០១៧ និង ២០២១ ។

ដកស្រង់ចេញពីៈ Sportmole

Share.

About Author

Leave A Reply