យ៉ាងម៉េចចឺង! Barcelona បានរងបរាជ័យក្រោមថ្វីជើងរបស់ Benfica កាលពីយប់មិញនេះ

Pinterest LinkedIn Tumblr +

ក្រុមអ្នកមានបុណ្យ Barcelona បានបាត់បង់៣ពិន្ទុបន្ថែមបន្ទាប់ពីការចាញ់ក្រុមម្ចាស់ផ្ទះ Benfica ក្នុងលទ្ធផល ៣-០ ការប្រកួតវគ្គជម្រុះ Champions League ។

ជាការពិតណាស់ក្រុមភ្ញៀវ Barcelona មិនសូវជាបានបង្ហាញទម្រង់ល្អប៉ុន្មានទេបន្ទាប់ពីចាញ់ Bayern Munich កាលពីដើមខែនេះ។ ក្រុមដែលមកពីព័រទុយហ្គាល់ Benfica បានបើកការស៊ុតបញ្ចូលទីក្នុងរយៈគិតត្រឺម៣នាទីដោយកីឡាករ Darwin Nunez ជាអ្នកស៊ុតបញ្ចូលទី រូបគេក៏មាន១គ្រាប់ទៀតផងដែរនៅនាទីទី ៧៩ពីការស៊ុតបាល់ពិន័យ១១មែ៉ត្របន្ទាប់ពី Ferreira Silva មាន១គ្រាប់ដែរនៅនាទីទី ៦៩។

គ្រូបង្វីកលោក Ronald Koeman ដែលជាផ្នែកមួយនៃក្រុម Barca បាននិយាយថា “ ខ្ញុំនឹងមិនប្រកែកគ្នាអំពីកម្រិតនៃកូនក្រុមរបស់ខ្ញុំទេ។ “គ្មានអ្វីសំខាន់ទេក្នុងការប្រៀបធៀបនេះជាមួយក្រុមបាសេឡូណាទេ។ លោក Koeman បានបន្ថែមទៀតថា៖ Benfica ជាក្រុមខ្លាំងហើយពួកគេរហ័សរហួនក្នុងការគ្រប់គ្រង់បាល់ល្អពិតមែន។

គួរបញ្ចាក់ផងដែរក្រុមយក្សកាតាឡាន់បានរបូតគ្រាប់បាល់ចំនួន ៦ គ្រាប់ផងដែរដោយមិនមានគ្រាប់បាល់បញ្ចូលទីឡើយក្រោយឆ្លងកាត់ ២ប្រកួត ចាញ់ទាំងពីរប្រកួតដោយស្ថិតនៅបាតដារាងនៃពូល E។

ដកស្រង់ចេញពី: BBC News

Share.

About Author

Leave A Reply